ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​លោក ​Trump​ បង្ហាញ​ការ​ប្តេជ្ញា​របស់​អាមេរិក​ការពារ​សមុទ្រ​ចិន​ខាងត្បូង​


ទីប្រឹក្សា​សន្ដិសុខជាតិ​សហរដ្ឋអាមេរិក​លោក Robert O'Brien (ស្ដាំ) និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin Jr. ប៉ះ​កែងដៃ​គ្នា បន្ទាប់​ពី​ជំនួប​មួយ​នៅ​ក្រសួង​ការបរទេស​ហ្វីលីពីន​នៅ​ទីក្រុង ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ទីប្រឹក្សា​សន្ដិសុខជាតិ​សហរដ្ឋអាមេរិក​លោក Robert O'Brien (ស្ដាំ) និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin Jr. ប៉ះ​កែងដៃ​គ្នា បន្ទាប់​ពី​ជំនួប​មួយ​នៅ​ក្រសួង​ការបរទេស​ហ្វីលីពីន​នៅ​ទីក្រុង ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក​ Robert O'Brien ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ធានា​ដល់​ប្រទេស​ហ្វីលីពីន​និង​វៀតណាម​ដែល​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន​ថា រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន គាំទ្រ​ពួកគេ​ហើយ​នឹង​ប្រយុទ្ធ​ដើម្បី​រក្សា​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិកឲ្យនៅ​សេរី​និង​បើក​ចំហ។​ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​បន្ទាប់​ពី​បញ្ចប់ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​លោក​ O'Brien​ បាន​និយាយ​ថា៖​ «សារ​របស់​យើង​គឺថា យើង​នឹង​នៅ​ទីនេះ។​ យើង​គាំទ្រ​អ្នកហើយ​យើង​នឹង​មិន​ចាក​ចោល​ទេ»។​

ប្រទេស​វៀតណាម​និង​ហ្វីលីពីន​គឺ​ជា​អ្នក​ប្រឆាំង​លេចធ្លោ​ជាង​គេ​ក្នុង​តំបន់​ ប្រឆាំង​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ថា​ ជាការ​វាទី​ចូល​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​ការ​មិន​គោរព​ព្រំដែន​ចែង​នៅ​ក្នុង​ច្បាប់​សមុទ្រ​អន្តរជាតិ។​

សហរដ្ឋ​អាមេរិក​បាន​ជំទាស់​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ទាមទារ​ដែន​សមុទ្រ​ដ៏​ធំ​របស់​ចិន​ដោយ​អាមេរិកបញ្ជូន​នាវា​ចម្បាំង​ធ្វើ​ដំណើរ​ទៀងទាត់​តាម​រយៈ​ផ្លូវទឹក​យុទ្ធសាស្ត្រ​ដើម្បី​បង្ហាញ​ពី​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ទីនោះ។​

លោក ​O'Brien ​ដែល​បាន​ដឹកនាំ​ការ​ប្រគល់​សព្វាវុធ​តម្លៃ​ ១៨​ លាន​ដុល្លារ​នៅ​ទី​ក្រុង​ម៉ានីល​នោះ​ បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​ឈរ​ជាមួយ​ហ្វីលីពីន​ក្នុង​ការ​ការពារ​សិទ្ធិ​ទទួល​បាន​ធនធាន​នៅ​ឈូង​សមុទ្រ​របស់​ប្រទេស​នេះ។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​ធ្វើ​ឡើង​រយៈពេល​ជាង​មួយ​សប្តាហ៍​បន្ទាប់​ពី​ប្រទេស​ហ្វីលីពីន​បាន​ផ្អាក​កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​យោធា​ Visiting Forces Agreement​ ជាមួយ​សហរដ្ឋ​អាមេរិក​ជា​លើក​ទី​ពីរ​ នៅ​ពេល​ដែល​សម្ព័ន្ធមិត្ត​នៃ​សន្ធិសញ្ញា​នេះ​រៀបចំ​កិច្ចព្រមព្រៀង​ការពារ​គ្នា​រយៈពេល​យូរ៕

XS
SM
MD
LG