រដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងការពារការសម្រេចរបស់លោកប្រធានាធិបតីដែលទទួលស្គាល់ការបដិសេធរបស់លោក Vladimir Putinប្រធានាធិបតីរុស្ស៊ី ដែលថា រដ្ឋាភិបាលក្រុងមូស្គូមិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦នោះ។
ជំនួយការរបស់លោកកាលពីថ្ងៃអាទិត្យបាននិយាយសង្កត់ធ្ងន់ថា ការអះអាងរបស់លោកប្រធានាធិបតី Trump ថាលោកសំអាងតាមការរកឃើញរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ស.រ.អា.អំពីបញ្ហារុស្ស៊ីជ្រៀតជ្រែកក្នុងនយោបាយស.រ.អា.នោះ។
លោកប្រធានាធិបតី Trump និងលោក Putin បានជួបគ្នាមិនផ្លូវការអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកកាលពីចុងសប្តាហ៍នៅប្រទេសវៀតណាម។ ក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃសៅរ៍ លោក Trump និយាយថា លោកជឿការរកឃើញរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ស.រ.អា.ដែលនិយាយថា រុស្ស៊ីបានព្យាយាមប្រើឥទ្ធិពលខ្លួនលើលទ្ធផលនៃការបោះឆ្នោត។ តែលោកក៏បាននិយាយដែរថា ប៉ុន្តែដល់ពេលគិតគួរពីរឿងធ្វើការងារផ្សេងដែលសំខាន់ជាង។
លោកប្រធានាធិបតីនិយាយថា លោក Barack Obama អតីតប្រធានាធិបតីស.រ.អា. និងលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការរទេសចង់ធ្វើឲ្យទំនាក់ទំនងអាមេរិករុស្ស៊ីបានប្រសើរឡើង ប៉ុន្តែមិនអាចធ្វើបានជោគជ័យ។ មន្ត្រីរដ្ឋបាលដែលត្រូវបានសម្ភាសន៍កាលពីថ្ងៃសៅរ៍បាននិយាយឡើងវិញថា លោក Trump ចង់បានកិច្ចសហការពីរុស្ស៊ីសម្រាប់បញ្ហាពិភពលោក៕