រដ្ឋបាលលោក Trump បានចេញបទបញត្តិមួយកាលពីថ្ងៃពុធម្សិលមិញ ដែលអនុញ្ញាតឲ្យខ្លួនអាចឃុំខ្លួនក្រុមគ្រួសារដែលឆ្លងចូលមកសហរដ្ឋអាមេរិកតាមព្រំដែន។
ប្រទេសម៉ិកស៊ិកគ្មានកាលកំណត់ជំនួសឲ្យដំណោះស្រាយរបស់តុលាការដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលកំណត់អំពីរយៈពេលដែលកុមារអាចជាប់ឃុំនៅក្នុងមន្ទីឃុំឃាំងសហព័ន្ធ។
ការប្រកាសបទបញត្តិនេះដោយរដ្ឋមន្រ្តីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិ លោក Kevin McAleenan ភ្លាមៗត្រូវបានរិះគន់ពីសំណាក់ក្រុមអ្នកតស៊ូមតិអន្តោប្រវេសន៍និងគណបក្សប្រជាធិបតេយ្យ។
លោក Madhuri Grewal ទីប្រឹក្សាគោលនយោបាយសម្រាប់សហជីពសេរីភាពស៊ីវិលអាមេរិកាំងបានថ្លែងថា «បទប្បញត្តិនេះគឺជាការវាយប្រហារដ៏ព្រៃផ្សៃមួយផ្សេងទៀត ទៅលើកុមារ ដែលជាទីដៅរបស់រដ្ឋបាលលោក Trump ម្តងហើយម្តងទៀតតាមរយៈគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍របស់ខ្លួន។ រដ្ឋាភិបាលមិនគួរចាប់កុមារដាក់ឃុំទេ និងរឹតតែមិនគួរធ្វើច្បាប់ដើម្បីបន្តការឃុំឃាំងកុមារដោយគ្មានកាលកំណត់ដូច្នេះដែរ។ សភាមិនត្រូវផ្តល់ថវិកាដល់ការអនុវត្តច្បាប់នេះទេ»។
មេដឹកនាំសំឡេងភាគតិចនៅព្រឹទ្ធសភាលោក Chuck Schumer បានថ្លែងថា «ភាពសាហាវយង់ឃ្នងរបស់រដ្ឋបាលលោក Trump គ្មានព្រំដែនទេ»។ លោកនិយាយបន្តទៀតថា ចំណាត់ការនេះនឹងបន្តការធ្វើបាបព្រៃផ្សៃរបស់រដ្ឋបាលទៅលើគ្រួសារជនអន្តោប្រវេសន៍ស្លូតត្រង់៕