ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​​អាមេរិក​ដូណាល់ ​ត្រាំចោទ​ប្រកាន់​​​ប្រទេស​ចិន​ពីការ​អនុញ្ញាត​ឲ្យ​ប្រេង​ចូល​ក្នុង​ប្រទេស​កូរ៉េខាង​ជើង


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី​ Nikki Haley កំពុង​និយាយ​ជាមួយ​អនុរដ្ឋទូត​ចិន​លោក Wu Haitao កាលពី​ថ្ងៃទី​២២ ធ្នូ ២០១៧នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ​មុន​នឹង​ការ​បោះ​ឆ្នោតមួយ​ដើម្បី​ដាក់​ទណ្ឌកម្មលើ​កូរ៉េ​ខាងជើង។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី​ Nikki Haley កំពុង​និយាយ​ជាមួយ​អនុរដ្ឋទូត​ចិន​លោក Wu Haitao កាលពី​ថ្ងៃទី​២២ ធ្នូ ២០១៧នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ​មុន​នឹង​ការ​បោះ​ឆ្នោតមួយ​ដើម្បី​ដាក់​ទណ្ឌកម្មលើ​កូរ៉េ​ខាងជើង។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​បាន​ចោទ​ប្រកាន់ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពីការ​សម្រប​សម្រួល​ការដឹក​ជញ្ជូន​ប្រេង​ចូលក្នុង​ប្រទេស​កូរ៉េខាង​ជើង ​ថ្វីបើ​ចិន​ទទូច​ថា ខ្លួន​មិន​បាន​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ ប្រជាជាតិ​ដើម្បី​កម្រិត​ការដឹក​ជញ្ជូន​ប្រេង​ទៅ​កាន់​ប្រទេស​នោះ​ក៏ដោយ។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ​ថា «​មានការ​អាក់​អន់​យ៉ាង​ខ្លាំង​ដែល​ចិន​កំពុង​អនុញ្ញាត​ឲ្យ​ប្រេង​ហូរ​ចូល​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។ មិន​មាន​ដំណោះ​ស្រាយ​ប្រកប​ដោយ​មិត្ត​ភាពដល់​បញ្ហា​កូរ៉េខាង​ជើង​ទេ ​ប្រសិន​បើ ​បញ្ហា​នេះ​កើត​មាន​ឡើង​នោះ‍»។

កាសែត​កូរ៉េខាង​ត្បូងបាន​រាយការណ៍​កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ័​ម្សិលមិញ​ថា ​កប៉ាល់​របស់​ចិន​និង​កូរ៉េខាង​ជើង​បានផ្ទេរ​ប្រេង​ឥន្ធនៈ​ដោយ​ខុសច្បាប់​នៅ​ឯ​សមុទ្រ​ចូល​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។

​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​សប្តាហ៍​មុន​បាន​ដាក់​ទណ្ឌកម្ម​ថ្មីដែល​ធ្វើ​ឡើង​ដើម្បី​កម្រិត​ការនាំ​ប្រេង​ចូល​របស់​កូរ៉េខាង​ជើង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការសាក​ល្បង​កាំជ្រួច​មីស៊ី​លវង់​ប្រតិបត្តិការ​ឆ្ងាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េខាង​ជើង។​ កាល​ពី​ខែ​វិច្ឆិកា ​កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​សាក​ល្បង​កាំជ្រួច​មីស៊ីលបាល់​លី​ស្ទិក​អន្តរទ្វីប​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ខ្លួន​ដែល​ពួក​អ្នក​ជំនាញ​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​បានព្រមាន​ថា ​កាំជ្រួចមីស៊ីល​នោះ​មាន​លទ្ធភាព​វាយ​ប្រហារ​ទៅលើ​ដី​គោក​របស់​សហរដ្ឋ​អាមេរិក។

​ការដាក់​ទណ្ឌកម្ម​ស្វះស្វែង​រារាំង​ហាមឃាត់​កានាំ​ប្រេងចេញ​ចំនួន​៩០​ភាគរយ​ទៅ​កាន់​កូរ៉េខាង​ជើង​ដោយ​កម្រិត​ចំនួន​ច្រើន​បំផុត​៥សែន​ធុង​ក្នុង​មួយ​ឆ្នាំ​ហើយ​នឹង​កម្រិត​ប្រេង​ឆៅ​សម្រាប់​នាំ​ចេញ​៤​លានធុង​ក្នុង​មួយ​ឆ្នាំ​ៗ។

ចិន​បាន​និយាយ​ម្តងហើយ​ម្តងទៀត​ថា ​ខ្លួន​កំពុង​អនុវត្ត​សេចក្តី​សម្រេចចិត្ត​ប្រឆាំង​នឹងកូរ៉េខាង​ជើង ​ថ្វីបើ​មាន​ការ​មន្ទិល​សង្ស័យ​ដោយ​សហរដ្ឋ​អាមេរិក ​កូរ៉េ​ខាងត្បូ​ងនិង​ជប៉ុនថា ​ភាព​ចន្លោះ​ប្រហោងនៃ​កិច្ច​ព្រម​ព្រៀង​នោះ​នៅតែ​មាន៕

XS
SM
MD
LG