លោក Donald Trump បេក្ខជនប្រធានាធិបតីនាំមុខគេខាងគណបក្សសាធារណរដ្ឋរបស់ស.រ.អាបានលុបចោលពិធីមួយរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃសុក្រម្សិញមិញនៅក្នុងរដ្ឋ South Carolina នៅពេលដែលមានការរិះគន់ពីការខកខានមិនបានកែតម្រូវអ្នកគាំទ្រម្នាក់ ដែលបានហៅលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាថា ជាអ្នកកាន់សាសនាអ៊ីស្លាម និងជាជនបរទេស។
យុទ្ធនាការបោះឆ្នោតរបស់លោកTrump បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា «លោក Trump មានកិច្ចការជំនួយយ៉ាងសំខាន់ ដែលត្រូវរំពឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍។ ដោយសារការពន្យាពេលនេះ លោក មិនអាចចូលរួមវេទិកា Heritage Action Presidential នៅថ្ងៃនេះបានទេ។ លោកមានការសោកស្តាយខ្លាំងណាស់»។
លោក Trumpមានគម្រោងចូលរួមជាមួយបេក្ខជន១០នាក់ផ្សេងទៀតរបស់គណបក្សសាធារណរដ្ឋនៅឯជំនួបនោះ។ ការលុបចោលមិនចូលរួមភ្លាមៗរបស់លោក បានធ្វើឲ្យមានការអាក់អន់ចិត្តដល់រដ្ឋភាគខាងត្បូងដែលជាទីតាំងដ៏សំខាន់របស់គណបក្សសាធារណរដ្ឋ។
មូលនិធិ Heritage ជាក្រុមអភិរក្សនិយមដ៏មានឥទ្ធិពល ហើយជាវេទិកាដែលត្រូវបានដឹកនាំដោយលោក Jim DeMint អតីតសមាជិកព្រឹទ្ធសភា និងលោកស្រី Nikki Haley អភិបាលរដ្ឋ South Carolina។
ក្រុមអ្នកប្រឆាំងរបស់លោក Trump បានសើចចម្អកតាមសារតាមប្រព័ន្ធ Twitter មកពីលោក Bobby Jindalអភិបាលរដ្ឋ Louisiana ថា ស្តាយណាស់ដោយមិនបានឃើញលោក Donald Trump។ លោកបានលុបចោលពិធីនៅថ្ងៃនេះ។ តើគាត់ទៅដាក់ពាក្យក្ស័យធនឬ?»៕