ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារ​ព័ត៌មាន​ Al Jazeera៖ ការ​ដាក់ទោស​លោក​ និង​សហការី​គឺ​បម្រើ​មូលហេតុ​នយោបាយ


អ្នកសារព័ត៌មាន​ប៉ុស្តិ៍​ទូរទស្សន៍ Al Jazeera លោក Mohamed Fahmy (ខាងឆ្វេង) និងលោក Baher Mohamed (ទីពីរ​ពី​ខាង​ឆ្វេង) និយាយ​គ្នា​មុន​ពេល​ស្តាប់​សេចក្តី​សម្រេច​តុលាការ​នៅ​ក្រុងគែរ​ ប្រទេស​អេហ្ស៊ីប នា​ថ្ងៃ​ទី២9 ខែ​សីហា ឆ្នាំ​២០១៥។
អ្នកសារព័ត៌មាន​ប៉ុស្តិ៍​ទូរទស្សន៍ Al Jazeera លោក Mohamed Fahmy (ខាងឆ្វេង) និងលោក Baher Mohamed (ទីពីរ​ពី​ខាង​ឆ្វេង) និយាយ​គ្នា​មុន​ពេល​ស្តាប់​សេចក្តី​សម្រេច​តុលាការ​នៅ​ក្រុងគែរ​ ប្រទេស​អេហ្ស៊ីប នា​ថ្ងៃ​ទី២9 ខែ​សីហា ឆ្នាំ​២០១៥។

លោក​ Peter Greste ​អ្នកសារ​ព័ត៌មាន​ជនជាតិ​អូស្រ្តាលី​នៃបណ្តាញ​ទូរទស្សន៍​ Al Jazeera បាន​និយាយ​នៅថ្ងៃអាទិត្យ​នេះ​ថា ការ​សម្រេច​ដាក់​ទោស​លោក ​និងសហការី​របស់លោក​កាលពីថ្ងៃសៅរ៍​ដោយតុលាការ​អេហ្ស៊ីប​នោះ​ គឺជាការ​សម្រេច​បម្រើ​មូលហេតុ​នយោបាយ។​

លោកបាន​និយាយថា​ ឥឡូវ​នេះ ​លោក ​Abdel Fattah el-Sissi ​ប្រធានាធិបតី​ប្រទេសអេហ្ស៊ីប​មាន​ឱកាស​កែប្រែការ​សម្រេចទោស​អយុត្តិធម៌​នេះ​ ហើយ​ត្រូវលើក​លែងទោស​អ្នក​សារព័ត៌មាន​ទាំង​បី​នាក់​នេះ។

តុលាការ​អេហ្ស៊ីប​បាន​សម្រេច​ថា ​អ្នកសារព័ត៌មាន​ទាំង​បី​នាក់​នោះ​គឺមាន​លោក​ Greste និង ​លោក​ Mohamed Fahmy​ ជនជាតិកាណាដា ​និង​លោក Baher Mohamed ​ជនជាតិ​អេហ្ស៊ីប​មានទោស​កំហុស​ពីបទគាំទ្រ​ក្រុមកាន់​សាសនា​ឥស្លាម​ គឺ​ Muslim Brotherhood ​ដែល​ជា​ក្រុម​ខុស​ច្បាប់​ហើយបាន​កាត់ទោស​អ្នកកាសែត​ទាំង​បី​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៣ឆ្នាំ។

​លោក Greste បាន​វិល​ត្រឡប់​មក​ប្រទេស​អូស្ត្រាលី​វិញ​នៅ​ឆ្នាំ​នេះ ​តែ​សហការី​របស់​លោក​គឺលោក ​Mohamed និង Fahmy​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំនៅ​ប្រទេសអេហ្ស៊ីប​ដោយ​មាន​ការធានារហូត​ដល់ថ្ងៃសៅរ៍​ ពេល​ដែលពួក​គេ​ត្រូវ​នាំ​ខ្លួន​ទៅ​ឃុំឃាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG