ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​រកឃើញ​ថា​អតីត​មេដឹកនាំ​ Bosnia Serb ​លោក Mladic មាន​ទោស​ក្នុង​បទ​ប្រល័យ​ពូជ​សាសន៍ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម


អតីត​មេ​បញ្ជាការយោធា Bosnia Serb ​លោក​​ Ratko Mladic មាន​ការ​ខឹង​សម្បារ​ពេល​លោក​ស្តាប់​សាលក្រម​របស់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​យូហ្គោស្លាវី​របស់​អសប នៅ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីត​មេ​បញ្ជាការយោធា Bosnia Serb ​លោក​​ Ratko Mladic មាន​ការ​ខឹង​សម្បារ​ពេល​លោក​ស្តាប់​សាលក្រម​របស់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​យូហ្គោស្លាវី​របស់​អសប នៅ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​យូហ្គោស្លាវី​របស់​អសប បាន​សម្រេច​កាល​ពី​ថ្ងៃពុធ​នេះ​ថា អតីត​មេ​បញ្ជាការយោធា Bosnia Serb ​លោក Ratko Mladic មាន​ទោស​ក្នុង​បទ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​លោក ដែល​កើត​ចេញ​ពី​ជម្លោះ​នៅក្នុង​អតីត​ប្រទេស​យូហ្គោស្លាវី​ក្នុង​អំឡុង​ទសវត្សរ៍​១៩៩០។

តុលាការ​បាន​រក​ឃើ​ញ​ថា​ លោក Mladic មាន​ទោស១០​ក្នុង​បទ​ចោទ​១១ ដែល​លោក​ប្រឈម ដោយ​មាន​រួម​ទាំង​ការ​កាប់​សម្លាប់ ការ​ធ្វើឃាត ការ​ដឹក​មនុស្ស​ចេញ​ដោយ​បង្ខំ និង​ការ​វាយ​ប្រហារ​ដោយ​ខុស​ច្បាប់​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់។ លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

តុលាការ​បាន​និយាយ​ថា​ Mladic ​មាន​គោល​បំណង​បំផ្លាញសហគម​អ្នក​កាន់​សាសនា​ឥស្លាម​សញ្ជាតិ Bosnia នៅ​ទីក្រុង​ Srebrenica ហើយ​នៅ​ក្នុង​ទីក្រុង Sarajevo លោកជា​អ្នកបញ្ជា​ផ្ទាល់​ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​ទម្លាក់​គ្រាប់​បែក​ដើម្បីផ្សព្វ​ផ្សាយ​អំពើ​ភេរវកម្ម​និង​នាំ​ឲ្យ​មាន​ការ​សម្លាប់គ្នា​ក្នុង​ចំណោម​ជន​ស៊ីវិល៕

XS
SM
MD
LG