ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទេសចរ និង​ចំណូល​កើន​ឡើង​ក្នុង​រយៈពេល​៨ខែ​ដំបូង

ថ្ងៃ​រះ​ពី​លើ​ប្រាសាទ​អង្គរវត្ត​កាល​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ លោក​ស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ទើប​បាន​អញ្ជើញ​មក​ដល់​ក្រុង​សៀមរាប​កាល​ពី​យប់​ថ្ងៃ​សុក្រ​ក្នុង​ដំណើរទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​មួយ​នេះ។ (នៅ ពៅលក្ខិណា/VOA)

ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប​មាន​ការ​កើន​ឡើង​ច្រើន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ប៉ុន្តែ​ចំណូល​មានការ​កើន​ឡើង​បន្តិច​បន្តួច។

ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប​មាន​ការ​កើន​ឡើង​ច្រើន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ប៉ុន្តែ​ចំណូល​មានការ​កើន​ឡើង​បន្តិច​បន្តួច។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃ​សុក្រ​នេះ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ចំណូល​ក្នុង​រយៈ​ពេល​៨ខែ​ដើម​ឆ្នាំ​នេះ​មាន​ចំនួន​៣៩,៨២លាន​ដុល្លារ​គឺ​មាន​ការ​កើនឡើង​០,០៣ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤។ ក្នុង​ខណៈ​ពេល​ដែល​ភ្ញៀវ​ទេសចរ​មាន​ចំនួន​១.៤០៤.១០៧នាក់​ដែល​ជា​ការ​កើន​ឡើង​ចំនួន​១,៩២ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​៨ខែ ដើម​ឆ្នាំ​ដូច​គ្នា​នេះ។

ការ​ប្រកាស​ពី​ចំណូល​កើន​ឡើង​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រសួង​ទេសចរណ៍​កម្ពុជា​ប្រកាស​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ក្នុង​ប្រទេស​តាម​ច្រក​ប្រទេស​ថៃ​មាន​ការ​ថយ​ចុះ​១០ភាគរយ ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដោយ​ដាក់​គ្រាប់​បែក​ក្នុង​ប្រទេស​ថៃ៕

XS
SM
MD
LG