ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​គ្រាប់បែក​នៅ​ថៃ​ប៉ះពាល់​ទេសចរ​អន្តរជាតិ​ទៅ​កម្ពុជា​


ស្ត្រី​ម្នាក់​​កំពុង​បន់​ស្រន់​នៅ​ទី​សក្ការៈ Erawan ដែល​ជា​ទី​កន្លែង​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ។ (១៩ សីហា ២០១៥)​
ស្ត្រី​ម្នាក់​​កំពុង​បន់​ស្រន់​នៅ​ទី​សក្ការៈ Erawan ដែល​ជា​ទី​កន្លែង​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ។ (១៩ សីហា ២០១៥)​

លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​​ថា ភ្ញៀវ​ទេសចរ​ចូល​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ថៃ​តាម​ផ្លុវគោគ​​បាន​ធ្លាក់​ចុះ​ប្រហែល​១០ភាគរយ​ហើយ​តាម​អាកាស​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ‍»។​

ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា​ ចំនួន​ទេសចរ​អន្តរជាតិ​ដែល​ចូល​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​ប្រទេស​ថៃបាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​ប្រទេស​ថៃ​កាល​ពី​ខែ​មុន។

លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖

«យោង​តាម​ស្ថិតិ​ពី​ច្រក​អន្តរជាតិ​តាម​ផ្លូវគោក ភ្ញៀវ​ទេសចរ​ចូល​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ប្រហែល​១០ភាគរយ​ហើយ​តាម​អាកាស​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ‍»។​

លោក​ថោង ខុន​បាន​បន្ថែម​ទៀត​ថា៖

«ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​តែ​ទេសចរ​ចូល​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ថៃ​ប៉ុណ្ណោះ​ ដោយឡែក​ប្រទេស​កម្ពុជា​មិន​មាន​ការ​រឹតបន្តឹង​ទេសចរ​ចូល​មក​កម្ពុជា​ទេ​ហើយ​សន្តិសុខ​ សុវត្ថិភាព​និង​ស្ថិរភាព​នៅ​កម្ពុជា​ក៏​មាន​ការ​ធានា​ផង​ដែរ‍»។​

ប្រទេស​ថៃ​បាន​រង​ការ​វាយ​ប្រហារ​កាល​ពីថ្ងៃ​ទី​១៧​ខែ​សីហា ​ដោយ​បាន​បណ្តាល​ឱ្យ​មនុស្ស​២០នាក់​ស្លាប់​បាត់​បង់​ជីវិត។ ក្នុង​ចំណោម​នោះ​ភាគច្រើន​គឺ​ជា​ទេស​ចរ។ ហើយ​មាន​មនុស្ស​ជាង ១២០​នាក់​ទៀត​រង​របួស។

ក្នុង​ឆ្នាំ​២០១៤ ​ប្រទេស​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​៤,៥លាន​នាក់​ហើយ​នៅក្នុង​រយៈ​ពេល​៧ខែ​ដើម​ឆ្នាំ​២០១៥​នេះ​គឺ​មាន​ចំនួន​ប្រហែល​២,៦លាន​នាក់។ ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​មាន​ប្រហែល​៤០​ភាគរយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ទេសចរណ៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG