ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គោល​ដៅ​នាំ​អង្ករ​ចេញ​មួយ​លាន​តោន​ទំនង​ជា​មិន​អាច​សម្រេច​បាន​​ទេ


រូប​ឯកសារ៖ អ្នក​លក់​អង្ករ​ម្នាក់​នៅ​​​ហាង​តាម​ដង​ផ្លូវ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៨។

អំឡុង​ពេល​​ប្រាំពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​តែ​ជាង ​៣១២.០០០​​តោន​តែប៉ុណ្ណោះ។ ​វា​មាន​ការ​កើន​ឡើង​ច្រើន​​​ពី​២០៣.០០០​តោន​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​មាន​ការ​ណែនាំ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​អំពី​ការ​នាំអង្ករលក់​នៅក្រៅ​ប្រទេស​នោះ​ ក្រុម​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​បាន​កំណត់​គោលដៅ​ថា​ នឹង​នាំ​ចេញ​អង្ករ​ឲ្យបាន​មួយ​លាន​តោននៅ​ដំណាច់​ឆ្នាំ​២០១៥។​ ​ ប៉ុន្តែ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ​និង​ពាណិជ្ជករ​និយាយ​ថា​ ពួក​គេ​ទំនង​ជា​មិន​អាច​សម្រេច​បាន​តាម​គោល​ដៅ​នេះ​ទេ។​

អំឡុង​ពេលប្រាំពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​តែ​ជាង ​៣១២.០០០តោន​តែប៉ុណ្ណោះ។ ​វា​មាន​ការ​កើន​ឡើង​ច្រើន​ពី​២០៣.០០០​តោន​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ​ប៉ុន្តែតួលេខនេះ​នៅ​ឆ្ងាយ​ពី​ផែនការមួយ​លាន​តោន​នេះ។​

ក្រុម​អ្នក​ជំនាញ​បាន​បន្ទោស​ថា ​មកពី​ខ្វះ​ទុន​ដើម្បី​ទិញ​ស្រូវ​តម្កល់​ទុក​មុនកិន​ជា​អង្ករ​សម្រាប់​នាំចេញ។​

លោក​ហ៊ាន វ៉ានហាន​ អគ្គនាយក​នៃ​ក្រសួង​កសិកម្ម​ បាន​ថ្លែង​ថា​ អង្ករប្រហែល​៦៧​ភាគរយត្រូវ​បាន​នាំ​ចេញទៅ​ទ្វីប​អឺរ៉ុប​ ដែល​ក្នុង​នោះ​១១ភាគ​រយ​នាំចេញ​ទៅ​តំបន់​អាស៊ី​ និង​២៧​ភាគរយ​ទៀត​នាំចេញ​ទៅ​គោលដៅផ្សេងៗ​ទៀត។​ លោក​បាន​មាន​ប្រសាសន៍​ថា​ អង្ករ​មួយ​ផ្នែក​តូច​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។ ​កម្ពុជា​បាន​នាំអង្ករ​ចេញ​៧៤.០០០​តោន​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ការ​នាំ​ចេញ​ធំ​បំផុត​ទៅ កាន់ប្រទេស​តែ​មួយ​ ហើយ​ប្រទេស​បារាំង​ទិញអង្ករ​នាំចេញ​ពី​កម្ពុជា ៤០.០០០​តោន​ បន្ទាប់​មក​ប្រទេស​ប៉ូឡូញ​ ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ហូឡង់​ សាធារណរដ្ឋឆែក​ ប្រទេស​អង់គ្លេស​ និង​ប្រទេស​ក្រិក។

លោក​ហ៊ាន ​វ៉ានហាន​បាន​និយាយ​ថា​ គោល​ដៅ​នាំ​ចេញ​អង្ករ​ចេញ​មួយ​លាន​តោន​មុន​បំណាច់​ឆ្នាំ​នេះ​ជិត​សម្រេច​បាន​តាម​ផែនការ។​

លោក​បាន​និយាយ​ថា៖​ «ប៉ុន្តែ​ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​ព្យាយាម​ក្នុង​រយៈ​ពេល​ប្រាំ​ខែចុង​ក្រោយ​នេះ​ ប្រហែលជា​យើង​អាច​សម្រេច​បាន»។​

ប្រទេស​កម្ពុជា​អាច​ផលិតស្រូវ​បាន៥​លាន​តោន​ជា​រៀងរាល់​ឆ្នាំ​ ប៉ុន្តែ​ទិន្នផល​ភាគច្រើន​ត្រូវការ​សម្រាប់ផ្គត់ផ្គង់​ក្នុងស្រុក ​ឬត្រូវ​បាន​ឈ្មួញ​កណ្តាល​ទិញ​ ឬ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​ និង​វៀតណាម​ហើយ​ត្រូវ​កែច្នៃ​និង​លក់​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។ ​លោក​បាន​និយាយ​ថា​ កសិករ​ចង់​លក់​អង្ករ​របស់​ពួក​គេ​ភ្លាមៗ។​

«ពួក​គេ​មិន​ចង់​ទុក​ស្រូវ​របស់​គេ​ទេ។​ ពួក​គេ​ត្រូវ​ការ​ប្រាក់​ជា​បន្ទាន់»។​

សែឡា ឡែន ​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ហាក់​សែ ​ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​ បាន​ឱ្យ​ដឹង​ថា ​ពួក​គេ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​គ្រឿង​ចក្រ​ធុន​ធ្ងន់​ដើម្បី​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ការ​នាំ​អង្ករ​ចេញ​ ប៉ុន្តែ​គាត់​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​អ្នក​បញ្ជា​ទិញ​មក​ពី​ប្រទេស​វៀតណាម​ដែល​បាន​ទិញ​ស្រូវ​ពី​កសិករ​ដោយ​ឲ្យតម្លៃ​ខ្ពស់​នោះ​ទេ។ ​ក្រុមហ៊ុន​របស់​លោក​បាន​នាំ​អង្ករ​ចេញតែ​៧២​តោន​ប៉ុណ្ណោះក្នុង​រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ​នេះ។​ ក្រុម​ហ៊ុន​ផ្សេង​ទៀត​ក៏​និយាយ​ដូច​គ្នា​ដែរ។​

លោក​ឡោ ​រស្មី ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ បាន​យល់ស្រប​ ​ដោយ​បាន​និយាយ​ថា ជា​ញឹកញាប់​ កសិករ​លក់​ស្រូវ​របស់​ពួកគេ​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​ ដែលស្រូវត្រូវ​បាន​ប្រទេស​ជិត​ខាងកែ​ច្នៃ​ ហើយ​លក់យក​ចំណេញ៕

XS
SM
MD
LG