ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សុខាភិបាល​អាមេរិក​កំពូល​ម្នាក់ «បង្ហាញ​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្ន​ប្រយែង​ អំពី​​វីរុស​កូរ៉ូណា»


អ្នកថ្មើរជើងម្នាក់ ដើរ​ក្បែរ​ផ្ទាំង​ដែល​គេ​ដាក់​នៅ​ខាងមុខ​ហាង​មួយ​ដែល​មាន​ការណែនាំ​អំពី​វីធី​ត្រូវ​អនុវត្ត​នៅ​ពេល​ចូល​ក្នុង​ហាង​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
អ្នកថ្មើរជើងម្នាក់ ដើរ​ក្បែរ​ផ្ទាំង​ដែល​គេ​ដាក់​នៅ​ខាងមុខ​ហាង​មួយ​ដែល​មាន​ការណែនាំ​អំពី​វីធី​ត្រូវ​អនុវត្ត​នៅ​ពេល​ចូល​ក្នុង​ហាង​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​ម្នាក់​របស់សហ​រដ្ឋអាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​ស្រី​មាន​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្ន​ប្រយែង​ថា សហ​រដ្ឋ​អាមេរិក​កំពុង​ទប់ស្កាត់​ជំងឺ​រាត​ត្បាត​នេះ។ លោក​ស្រី Rochelle Walensky នាយិកា​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហ​រដ្ឋ​អាមេរិក ​បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា «វា​ឆាប់​ពេក​ ​មិនទាន់​ប្រកាស​ជោគជ័យ​បាន​ទេ។ យើង​ត្រូវ​តែ​ប្រយ័ត្ន»។

ប៉ុន្តែ​លោកស្រី​បន្ថែម​ថា «ខ្ញុំមាន​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្ន​ប្រយែង​ថា​ យើង​ស្ថិត​ក្នុងដំណើរការ​ល្អ​ឥឡូវនេះ ​ព្រោះ​ករណី​ឆ្លង​កំពុង​ធ្លាក់ចុះ»។ នាយិកា​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហ​រដ្ឋ​អាមេរិកលោកស្រី Walensky បាន​បញ្ជាក់​ថា ប្រជាជន​ចំនួន ១២៣ ​លាន​នាក់ ​បាន​ចាក់​វ៉ាក់សាំង​គ្រប់ដូស​នៅ​អាមេរិក ​គឺ​ប្រជាជន​ប្រហែល​១/៣​មិនចាំ​បាច់​ពាក់​ម៉ាស់​ទៀត។

លោក​ស្រីបាន​បន្ថែម​ថា សហ​រដ្ឋ​អាមេរិក​ចាំបាច់​ត្រូវតែ​ប្រយ័ត្ន​ចំពោះ​វីរុស​ប្រភេទថ្មីៗ។

លោកស្រី​បាន​ជំរុញ​ឱ្យ​ជនជាតិ​អាមេរិកាំង​ចាក់​វ៉ាក់សាំង​គ្រប់ដូស​ ដោយ​ឥឡូវ​នេះកន្លែង​ចាក់​វ៉ាក់សាំង​នេះ​នៅ​ចម្ងាយ​មិនដល់​៨​គីឡូម៉ែត្រ​ទេ។ លោកស្រី Walensky បាន​និយាយ​ថា សព្វ​ថ្ងៃ​ពី​វាក់សាំង​ពី​១​លាន ​៥​សែន​ ទៅ​២​លាន​ដូស​ចាក់​ក្នុង​មួយ​ថ្ងៃ ​គឺ​ធ្លាក់​ចុះ​ពី​ជាង​៣​លាន​ដូស។

តាម​សាកល​វិទ្យាល័យ Johns Hopkins បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​កត់​ត្រា​មនុស្ស​ស្លាប់​ជិត​៥សែន ​៨ម៉ឺន ​៦ពាន់​នាក់ ​ហើយ​នឹង​ការឆ្លង​ជិត​៣៣លាន​ករណី ដោយ​តួលេខ​ទាំង​២​នេះ​ មាន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG