ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នៅ​អាមេរិក​កាល​ពី​ចុង​សប្ដាហ៍​​​បាន​កើន​ដល់​អត្រា​ខ្ពស់​បំផុត​ក្នុង​សម័យ​កូវីដ១៩


រូបឯកសារ៖ បុគ្គលិកប្រចាំទីភ្នាក់ងារសន្តិសុខការដឹកជញ្ជូនកំពុងសម្រួលដល់ការត្រួតពិនិត្យសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma នៅរដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ដែល​ជា​ទិវា​អ្នក​ម្ដាយ​ (Mother's Day) នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​អ្នក​ដំណើរ​តាម​ជើង​ហោះហើរ​ច្រើន​បំផុត​ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សន្ដិសុខ​ការដឹកជញ្ជូន (TSA) ។ ​

​ទីភ្នាក់ងារ​ TSA បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិកាំង​ជាង ១,៧​ លាន​នាក់ ​បាន​ឆ្លង​កាត់​កន្លែង​ត្រួតពិនិត្យ​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​នានា​ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​ចំនួន​ច្រើន​បំផុត​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ​មុន​មក នៅ​ពេល​ដែល​ការ​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​បាន​រួម​តូច​ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​កាល​ពី​ថ្ងៃ​អាទិត្យ គឺ​ជា​អត្រា​ខ្ពស់​បំផុត​ជាងកាល​ពី​ពីរ​ថ្ងៃ​មុន​នោះ ​រហូត​ដល់​ប្រមាណ​ចំនួន ៤.៥០០ ​នាក់។​

ក្រុមហ៊ុន​អាកាសចរណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​ទាំង​នោះ​ភាគច្រើន​ គឺ​ជា​អ្នក​ដែល​ជិះ​យន្ដហោះ​កម្សាន្ត​ក្នុង​ប្រទេស៕

XS
SM
MD
LG