ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ការទូត​អាមេរិក​​រិះគន់​​ការ​គំរាម​របស់ FIFA ​​ចំពោះ​ការ​ពាក់​ខ្សែ​ក្រណាត់​នៅ​​ដើម​ដៃ​នៅ​​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​


កីឡាករ​បាល់ទាត់​អាល្លឺម៉ង់​យក​ដៃខ្ទប់​មាត់​របស់​ខ្លួន​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​បំរាម​របស់​ FIFA ដែល​មិន​ឱ្យ​ពួកគេ​ពាក់​ខ្សែ​ក្រណាត់​នៅ​​ដើម​ដៃ​​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​​រួម​បញ្ចូល​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ ​ទីក្រុង​ដូហា ប្រទេស​កាតា ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
កីឡាករ​បាល់ទាត់​អាល្លឺម៉ង់​យក​ដៃខ្ទប់​មាត់​របស់​ខ្លួន​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​បំរាម​របស់​ FIFA ដែល​មិន​ឱ្យ​ពួកគេ​ពាក់​ខ្សែ​ក្រណាត់​នៅ​​ដើម​ដៃ​​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​​រួម​បញ្ចូល​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ ​ទីក្រុង​ដូហា ប្រទេស​កាតា ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​បាន​រិះគន់លើ​ការ​សម្រេច​ចិត្ត​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ​FIFA ដែល​បាន​គំរាមកំហែងផាក​ពិន័យជា​កាត​លឿង​ដល់​កីឡាករ​បាល់ទាត់​រូប​ណា ប្រសិន​បើ​គេ​ពាក់​ក្រណាត់​ចង​នៅ​លើ​ដើម​ដៃរបស់​គេ​ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោកក្នុង​ប្រទេស​កាតា។ កាយវិការរបស់​កីឡាករ​នេះ​បង្ហាញ​ការ​គាំទ្រ​ដល់​ការរួម​បញ្ចូល​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​នឹង​ភាព​ចម្រុះ​ និង​ជា​ការ​ប្រឆាំង​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​កន្លង​មក​របស់​ប្រទេស​កាតា​ដែល​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត។

ថ្លែងនៅ​ក្បែរ​សមភាគី​ដែល​ជា​រដ្ឋមន្ត្រី​ការបរទេសរបស់​ប្រទេស​កាតា​នោះ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Antony Blinken​ និយាយ​ថា៖​ «នេះ​ជា​រឿង​ដែល​តែង​តែ​ធ្វើ​ឱ្យមាន​ការព្រួយបារម្ភ​ នៅ​ពេល​ដែល​យើង​ឃើញ​ការ​រឹតបន្តឹង​ណា​មួយ​ចំពោះសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ»។ ​ ​

លោក Blinken​ បន្ថែម​ដូច​នេះ​ថា៖​ «រឿង​នេះ​វា​កាន់​តែ​សំខាន់​ទៀត​ នៅ​ពេល​ដែល​ការ​បញ្ចេញ​មតិ​នោះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​មាន​ភាព​ចម្រុះ​និង​ការ​រួម​បញ្ចូល​គ្នា​នោះ។ នៅ​ក្នុង​ការ​វាយតម្លៃ​របស់​ខ្ញុំ​ ​យ៉ាង​ហោច​ក៏​នៅ​លើ​ទីលាន​បាល់​ទាត់ ​គ្មាន​នរណា​ម្នាក់គួរ​ត្រូវ​បាន​បង្ខំ​ឱ្យជ្រើស​រើស​រវាង​ការ​គាំទ្រ​គុណ​តម្លៃទាំង​នេះ និង​ការលេង​ឱ្យ​ក្រុម​របស់​គេនោះ​ទេ»។

​គេ​មិន​អាច​ទាក់ទង​អង្គការ FIFA បាន​ភ្លាមៗ​នោះ​ទេ​ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រមុខ​ការទូត​អាមេរិក​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG