ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កំពូល​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​សន្យា​ពង្រីកការ​ស៊ើប​អង្កេត​ប្រធានា​ធិបតី​ត្រាំ


លោក Jerrold Nadler ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​ចោទសួរ​លោក​រដ្ឋមន្ត្រី​យុត្តិធម៌​ស្តី​ទី Matthew Whitaker ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Jerrold Nadler ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​ចោទសួរ​លោក​រដ្ឋមន្ត្រី​យុត្តិធម៌​ស្តី​ទី Matthew Whitaker ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សមាជិក​សភា​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​សន្យា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​នឹង​បង្កើន​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ដល់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ហើយ​នឹង​ការ​ពាក់ព័ន្ធ​របស់​លោក​ទៅ​នឹង​ប្រ​ទេស​រុស្ស៊ី​ក្នុង​អំឡុង​នៃ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៦។

លោក Jerold Nadler ប្រធាន​គណៈកម្មាធិការ​តុលាការ​របស់​សភា​តំណាងរាស្ត្រ​បាន​ប្រាញ់​បណ្តាញ​ទូរទស្សន៍ ABC News ​ថា ​នៅ​ថ្ងៃ​ចន្ទ​នេះ ​គណៈកម្មការ​របស់លោក ​នឹង​ចេញ​សំណើ​ទៅ​ឲ្យ​មនុស្ស​៦០​នាក់​ដើម្បី​ចាប់​ផ្តើមស៊ើបអង្កេតករណី​នៅ​ពេល​បច្ចុប្បន្ន​អំពី​ការ​រារាំង​យុត្តិធម៌ ពុករលួយ​ និង​ការ​ប្រើ​អំណាច​ហួស។

​លោក​បាន​និយាយ​ទៀត​ថា សំណើ​ទាំង​នោះ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ពួក​មន្ត្រី​នៅ​ឯ​សេតវិមាន​និង​ក្រសួង​យុត្តិធម៌​ រួម​ជាមួយ​លោក Donald Jr. កូន​ប្រុស​របស់​ប្រធានាធិបតី​ត្រាំ ​និង​លោក Allen Weisselberg ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​របស់​អង្គភាព​ Trump ដែល​ជា​អាណាចក្រ​ពាណិជ្ជកម្ម​សាកលរបស់​ប្រធានាធិបតី​ត្រាំ។

លោក Nadler បាន​និយាយ​ទៀត​ថា លោក​ជឿ​ជាក់​ថា លោក​ប្រធានាធិបតី​ត្រាំ ​ក៏​បាន​រារាំង​យុត្តិធម៌​ក្នុង​អំឡុង​នៃ​ការ​កាន់​តំណែង​របស់​លោក​រយៈ​ពេល​២ឆ្នាំ។ លោក​បាន​និយាយ​ទៀត​ថា ​លោក Michael Cohen អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់​លោក​ត្រាំ នៅ​ក្នុង​ការ​ផ្តល់​កសិណ​សាក្សី​សាធារណៈ​ដ៏វែង​មួយ​របស់​លោកទៅ​កាន់​សភា​កាល​ពី​សប្តាហ៍​មុន បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ជាប់​ជំពាក់​ទាក់ទិនដោយ​ផ្ទាល់​របស់​ប្រធានា​ធិបតី​ត្រាំ​ ក្នុង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន ទាំង​ការ​ស្វះស្វែងរក​ការ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​និង​ខណៈ​ដែល​ស្ថិត​នៅ​ក្នុង​សេតវិមាន។

លោក Nadler បាន​និយាយ​ទៀត​ថា «យើង​មិន​មាន​ការ​ពិត​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ យើង​នឹង​ផ្តួច​ផ្តើម​ការ​ស៊ើបអង្កេត​ត្រឹម​ត្រូវ»៕

XS
SM
MD
LG