ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបែកធ្លាយ​សារអេឡិចត្រូនិច​ពី​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​មើល​ឃើញ ថា​ជា​ការប្រកាន់បក្ខពួក​ទៅ​ខាង​លោកស្រី Clinton​


អ្នកគាំទ្រលោក Bernie Sanders អបអរសាទរក្នុងចំណោមអ្នកគាំទ្រលោកស្រី Clinton នៅក្រៅសកលវិទ្យាល័យច្បាប់ South Carolina។
អ្នកគាំទ្រលោក Bernie Sanders អបអរសាទរក្នុងចំណោមអ្នកគាំទ្រលោកស្រី Clinton នៅក្រៅសកលវិទ្យាល័យច្បាប់ South Carolina។

សារអេឡិចត្រូនិច​របស់​បណ្តា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ហាក់​ដូច​ជា​បង្ហាញ​ថា សមាជិក​នៃ​គណបក្ស​នេះ​ចំអក​និង​រិះគន់​លោក​ Bernie Sandersសមាជិក​ព្រឹទ្ធសភា​រដ្ឋ ​Vermont ខណៈ​ដែល​ពួកគេ​អះអាង​ថា ខ្លួន​មាន​អព្យាក្រឹត្យ​ចំពោះ​ការប្រជែង​គ្នា​រវាង​លោក Sanders និង​លោកស្រី Hillary Clinton។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បាន​បែកធ្លាយ​ជា​សាធារណៈ​តាមរយៈ​គេហទំព័រ​ WikiLeaks។

សារអេឡិចត្រូនិច​ជិត​២​ម៉ឺន​ច្បាប់ ដែល​ត្រូវ​បាន​ចម្លង​ចេញ​ពី​គណនី​សារ​អេឡិចត្រូនិច​របស់​សមាជិក​គណកម្មាធិការជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៧​នាក់ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៥​ដល់​ខែ​ឧសភា​ឆ្នាំ​នេះ មុន​ពេល​ដែល​លោក​ស្រី Clinton ទទួល​ជ័យជម្នះ​លើ​លោក Sanders ជា​ផ្លូវការ។

គេហទំព័រ WikiLeaks បាន​ចេញ​ផ្សាយ​ទិន្នន័យ​នេះ​ដោយ​មិន​បាន​បញ្ជាក់​ប្រភព​នោះ​ទេ ប៉ុន្តែ​រយៈពេល​១៧​ខែនោះ បាន​បញ្ចប់​មុន​ពេល​ដែល​ហេតុការណ៍​លួច​ចូល​មើល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​កាល​ពី​ខែ​មិថុនា​នៅ​ឯ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ។

មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា នៅ​ពេល​នោះ​អ្នកលួច​ចូល​មើល​ទិន្នន័យ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​រុស្សី​បាន​ទទួល​ខុសត្រូវ​លើ​ហេតុការណ៍​នោះ។ គណៈកម្មាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មិន​ទាន់​បញ្ជាក់​អំពី​សារអេឡិចត្រូវនិច​ដែល​គេហទំព័រ WikiLeaks បាន​បញ្ចេញ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​បាន​និយាយ​បដិសេធ​នោះ​ដែរ។ ​

លោក Jeff Weaver ប្រធាន​គ្រប់គ្រង​យុទ្ធនាការ​ឃោសនា​របស់​លោក Sander បាន​និយាយ​នៅ​ក្នុង​សារអេឡិចត្រូនិច​មួយ​ដោយ​បញ្ជាក់​ថា «អ្វី​ដែល​ពួកយើង​បាន​រួច​មក ហើយ​គឺ​ថា សមាជិក​របស់​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ បាន​ជួយយ៉ាង​សកម្ម​ដល់​លោកស្រី Clinton និង​ព្យាយាម​ធ្វើ​ឲ្យ​យុទ្ធនាការ​ឃោសនា​របស់​លោក Bernie Sanders បរាជ័យ។» លោក Weaver បាន​ប្រាប់​ដល់​អ្នកកាសែត​ថា ការបែកធ្លាយ​សារអេឡិចត្រូនិច​នេះ អាច​នឹង​ប៉ះពាល់​ដល់​ការរួបរួម​គ្នា​របស់​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​អំឡុងពេលសន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ ក្នុង​ទីក្រុង Philadelphia៕

XS
SM
MD
LG