ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជំនាញ​​ត្រៀម​បញ្ជូន​សំរាម​ប្លាស្ទិក១៦០០​តោន​ទៅ​ប្រភព​ដើម​វិញ​ ក្រោយ​រក​ឃើញ​ថា​​នាំ​ចូល​ពី​អាមេរិក​និង​កាណាដា


សំរាម​ប្លាស្ទិក​ចំនួន​១៦០០តោន​ត្រូវ​បាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ថា​បាន​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​និងកាណាដា។ (Facebook/Ministry of Environment Official Page)
សំរាម​ប្លាស្ទិក​ចំនួន​១៦០០តោន​ត្រូវ​បាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ថា​បាន​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​និងកាណាដា។ (Facebook/Ministry of Environment Official Page)

កាក​សំណល់​ប្លាស្ទិក​​ទាំង​នេះ មិន​ងាយ​នឹង​ផុយ​រលួយ​ឡើយ។​ ហើយ​ប្រសិន​បើ​សំរាម​ទាំង​នេះ​ផុយ​រលួយ ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​គុណភាព​ដី​ ជាពិសេស​សារធាតុ​ប្លាស្ទិក​ដែល​រលួយ​នឹង​បង្ក​ជា​សារធាតុ​ពុល​នៅ​ក្នុង​ទឹក។

បន្ទាប់​ពី​មន្រ្តី​មាន​សមត្ថកិច្ច​ចាប់​បាន​សំរាម​ចំនួន​៨៣​កុងតឺន័រ ស្មើ​នឹង​១៦០០​តោន ដែល​ត្រូវ​បាន​ដឹក​ពី​បរទេស​មក​កាន់​ខេត្ត​ព្រះ​សីហនុ នៅ​ថ្ងៃ​ពុធ​នេះ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា សំរាម​នោះ​មាន​ប្រភព​មក​ពី​សហរដ្ឋ​អាមេរិក​និង​កាណាដា ហើយ​ថា​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត​ដើម្បី​បញ្ជូន​ទៅ​ប្រភព​ដើម​វិញ។

ក្រុម​សមត្ថកិច្ច​កម្ពុជាកំពុងរៀប​ចំនីតិវិធី​ដើម្បី​បញ្ជូនសំរាម​ប្លាស្ទិក​ចំនួន១៦០០​តោន ទៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេសកាណាដា​វិញ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​នៅថ្ងៃ​ពុធ​នេះ។

កាក​សំណល់​ទាំង​នេះ​ត្រូវ​បានរកឃើញ​កាលពី​រសៀលថ្ងៃ​អង្គារក្នុងកុងតឺន័រចំនួន​៨៣ ដែល​ត្រូវ​បាន​នាំ​ចូល​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះសីហ​នុ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់ VOA នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា សំរាម​ទាំង​១៦០០​តោន​នេះ ជា​ប្រភេទ​សំណល់​ប្លាស្ទិក ​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា។ លោក​បន្ត​ថា សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​ស្វែង​រក​អ្នកពាក់​ព័ន្ធ​ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី។

«សមត្ថកិច្ច​ក៏​បាន​និង​កំពុង​តែ​ស៊ើប​អង្កេត​ស្វែង​រក​ក្រុម​ហ៊ុន​ដែល​លួច​នាំ​ចូល​នូវសំណល់​ប្លាស្ទិច​នេះ​ជា​បន្ត​ទៀត​ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​ធរមាន។ ហើយ​ចំពោះនីតិវិធី​បន្ត​សមត្ថកិច្ច​កំពុង​តែ​រៀបចំ​ ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​ដែល​ជាប្រភព​ដើម​នៃ​សំរាម​នេះ​វិញ»។

យោង​តាម​មន្ត្រី​អ្នក​នាំពាក្យ​ដដែល​បន្ថែម​ថា ​កាក​សំណល់​ប្លាស្ទិកទាំង​នេះ មិន​ងាយ​នឹង​ផុយ​រលួយ​ឡើយ។​ ហើយ​ប្រសិន​បើ​សំរាម​ទាំង​នេះ​ផុយ​រលួយ ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​គុណភាព​ដី​ ជាពិសេស​សារធាតុ​ប្លាស្ទិក​ដែល​រលួយ​នឹង​បង្ក​ជា​សារធាតុ​ពុល​នៅ​ក្នុង​ទឹក ឬ​ម្យ៉ាង​ទៀត​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​ប្រសិន​បើ​គេ​យក​សំរាម​ប្លាស្ទិកទាំង​នេះ​ទៅ​ដុត។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជាលើកឡើង​ថា សមត្ថកិច្ច​គួរតែ​មាន​យន្តការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ជាង​នេះ។

«តាំង​ពី​ឆ្នាំ​២០១៨​មក តាម​ដែល​យើង​ដឹង​គឺ​ថា​សាវតារ​នៃ​សំរាម​ដឹកតាម​កុងតឺន័រ​នេះ។ អញ្ចឹង​វាជារឿង​មួយ​មិនគួរ​ណា​កើត​ឡើង​ទេ ទី​១។ ទី២​ រឿង​យឺត​យ៉ាវ​ក្នុងការ​ចាត់​វិធានការ​ថា​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វិញ ហើយ​ពិន័យ​អ្នក​ដឹក​បញ្ជូន​មក​យ៉ាងណា​នោះ វា​ហាក់​ដូចជា​រឿង​យឺត​យ៉ាវ​ដែរ​ហើយ»។

ប្រទេស​កម្ពុជា​ធ្លាប់​រក​ឃើញ​ការ​នាំ​ចូល​នូវ​កាក​សំណល់​ផ្សេងៗ​រាប់រយ​តោន​ ដែល​ត្រូវ​បានគេនាំ​ចូល​តាម​កំពង់​ផែ​ក្រុង​ព្រះសីហនុកាល​ពី​ពេល​មុន រួមមាន​កាក​សំណល់​វិទ្យុសកម្ម​ និង​កាក​សំណល់​ហ្វ៊ីល​ជាដើម៕

XS
SM
MD
LG