មូស្លីមអាមេរិកថា ដើម្បីប្រឆាំងនឹងការស្អប់អ្នកកាន់សាសនាអ៊ិស្លាម លោក Biden ត្រូវតែអំពាវនាវឱ្យបញ្ឈប់ការបាញ់គ្នានៅហ្កាហ្សា
ក្រុមមូស្លីមអាមេរិកនិយាយថា កិច្ចប្រឹងប្រែងរបស់រដ្ឋបាលBiden ក្នុងការប្រយុទ្ធ ប្រឆាំងនឹងការកើនឡើងនៃការស្អប់អ្នកកាន់សាសនាអ៊ិស្លាមនៅសហរដ្ឋអាមេរិកត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាពីការវាយប្រហារសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់។ ប្រធានការិយាល័យព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។ ហើយលោក ម៉ែន គឹមសេង សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៕