មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ព្រមានថា ការសង្គ្រោះសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរវង់ប្រតិបត្តិការមធ្យមឆ្នាំ ១៩៨៧ មានក្តីសង្ឃឹមតិចតួច នៅពេលដែលរុស្ស៊ីបន្តរំលោភលើកិច្ចព្រមព្រៀងនេះ។
ការសង្គ្រោះចុងក្រោយសម្រាប់សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរវង់ប្រតិបត្តិការមធ្យមនេះហាក់ដូចជាមិនអាចសម្រេចបានលទ្ធផលទេ។
លោក Christopher Ford ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកសម្រាប់សន្តិសុខអន្តរជាតិ និងការមិនមែនសាយភាយអាវុធនុយក្លេអ៊ែរ និយាយថា ពេលវេលាសម្រាប់ប្រទេសរុស្ស៊ីចាត់វិធានការចាំបាច់សម្រាប់ជួយសង្គ្រោះសន្ធិសញ្ញានេះកំពុងខើចទៅៗ ប្រកបដោយក្តីបារម្ភ និងអស់សង្ឃឹមយ៉ាងខ្លាំង។
លោកនិយាយថា យើងមិនអាចធ្វើអ្វីកើតទេ គឺមានតែឆ្លើយតបទៅនឹងសកម្មភាពរុស្ស៊ីដែលកំពុងបន្តរំលោភបំពានសន្ធិសញ្ញា។
មានបញ្ហាជាច្រើន សហរដ្ឋអាមេរិកបានទាក់ទាញចំណាប់អារម្មណ៍និងព្យាយាមទាក់ទងជាមួយប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ ហើយឥឡូវបញ្ហានេះបានឆ្លងកាតើរដ្ឋាភិបាលពីរជំនាន់ ដែលមានលក្ខណៈនយោបាយខុសៗគ្នា។
សហរដ្ឋអាមេរិកបានធ្វើកិច្ចការទូត ៣០ លើក ជាមួយសមភាគីក្នុងរដ្ឋាភិបាលក្រុងម៉ូស្គូ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថានឹងដកខ្លួនចេញពីសន្ធិសញាមិនសាយភាយអាវុធនុយក្លេអ៊ែរ នៅខែ សីហា ប្រសិនបើក្រុងរដ្ឋាភិបាលម៉ូស្គូមិនបំពេញកាតព្វកិច្ចរបស់ខ្លួន។
សន្ធិសញ្ញាតាំងពីសម័យសង្រ្គាមត្រជាក់នេះ គឺជាមូលដ្ឋានមួយនៃសន្ដិសុខអឺរ៉ុបអស់រយៈពេលជាង ៣០ឆ្នាំ មកហើយ៕