ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​បី​នៅ​អាមេរិក​បដិសេធ​សំណើ​របស់​រុស្ស៊ី​ក្នុង​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត


ក្រុម​មន្ត្រី​នៅ​រដ្ឋ Oklahoma រដ្ឋ Texas និង​រដ្ឋ​ Louisiana បដិសេធ​សំណើ​របស់​រុស្ស៊ី​ដែល​ស្នើ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដែល​មក​ដល់​ឆាប់ៗ​នេះ។
ក្រុម​មន្ត្រី​នៅ​រដ្ឋ Oklahoma រដ្ឋ Texas និង​រដ្ឋ​ Louisiana បដិសេធ​សំណើ​របស់​រុស្ស៊ី​ដែល​ស្នើ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដែល​មក​ដល់​ឆាប់ៗ​នេះ។

រដ្ឋ​របស់​អាមេរិក​យ៉ាង​ហោច​ណាស់​ចំនួន​បី​ បាន​ធ្វើ​ការ​បដិសេធ​ទៅ​លើ​សំណើ​របស់​រុស្ស៊ី​ក្នុង​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​ឯ​មណ្ឌល​បោះឆ្នោត​ នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​៨ ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

រុស្ស៊ី​មិន​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​អង្កេត​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​កាលពី​លើក​មុនៗ​នោះ​ទេ​ ហើយ​សំណើ​ក្នុង​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ចង់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​ Mark Toner។

មាន​ដំណើរ​ការ​ផ្លូវ​ការ​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បរទេស​ចុះ​អង្កេត​ការ​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​រដ្ឋ​នីមួយៗ​មាន​ដែន​សមត្ថកិច្ច​ក្នុង​ការ​យល់​ស្រប​ឬ​បដិសេធ​ទៅ​លើ​សំណើ​នោះ។

នៅ​ឯ​សេតវិមាន​ អ្នក​នាំពាក្យ​ប្រធានាធិបតី​លោក​ Josh Earnest ​បាន​ថ្លែង​ថា​ វា​មិន​មាន​ភាព​ច្បាស់​លាស់​ណា​មួយ​ជុំវិញ​អ្វី​ដែល​ជុំរុញ​ឲ្យ​រុស្ស៊ី​ស្នើ​សុំ​បែប​នេះ​ទេ ប៉ុន្តែ​នេះ​បាន​ធ្វើ​ឲ្យ​ភាព​មន្ទិល​សង្ស័យ​របស់​ក្រុម​មន្ត្រី​របស់​រដ្ឋ​មាន​ភាព​សម​ស្រប​ ដោយ​សារ​តែ​រដ្ឋាភិបាល​អាមេរិក​បាន​សន្មត​ថា​ រុស្ស៊ី​គឺ​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នា​ពេល​ថ្មីៗ​នេះ​ទៅលើ​បណ្តាញ​កុំព្យូទ័រ​និង​អ៊ីមែល​របស់​អ្នក​នយោបាយ​អាមេរិកាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG