ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​តវ៉ា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ


ប៉ូលិស​ប្រឆាំង​បាតុកម្ម​ប្រើ​ឡាន​ទឹក​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បាញ់​បំបែក​ហ្វូង​បាតុករ​នៅ​ក្នុងទិវា​ពលកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង អង់ការ៉ា ប្រទស​តួកគី​ កាល​ពី​ថ្ងៃ​ទី១ ខែឧសភា។
ប៉ូលិស​ប្រឆាំង​បាតុកម្ម​ប្រើ​ឡាន​ទឹក​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បាញ់​បំបែក​ហ្វូង​បាតុករ​នៅ​ក្នុងទិវា​ពលកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង អង់ការ៉ា ប្រទស​តួកគី​ កាល​ពី​ថ្ងៃ​ទី១ ខែឧសភា។

អ្នក​តវ៉ា​រាប់​ពាន់​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​តាមរយៈ​ការ​ប្រមូលផ្តុំ​សាធារណៈ​និង​ធ្វើ​បាតុកម្ម ដែល​បាន​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា នៅ​ក្នុង​ការ​បង្ហាញ​ពី​កំហឹង​ប្រឆាំង​នឹង​របប​ផ្តាច់ការ​និង​នយោបាយ​ស្តាំ​និយម​ចាប់​ពី​ប្រទេស​បារាំង​ដល់​ប្រទេស​តួកគី។ ​

ទិវា​ពលកម្ម​អន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ តែងតែ​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា ហើយ​ឆ្នាំ​នេះ​ក៏​មិន​ខុស​គ្នា​ដែរ។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សួន Taksim Square ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ដែល​ជា​កន្លែង​មាន​ការ​បង្រ្កាប​ហ្វូង​បាតុករ​ដោយ​បង្ហូរ​ឈាម​នៅ​ទិវា​ពលកម្ម​អន្តរជាតិ។

ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​តួកគី​កាន់​តែ​កើន​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រជា​មតិ​ដោយ​ប្រកៀកប្រកិត​កាល​ពី​ខែ​មុន ដែល​ផ្តល់​អំណាច​ខ្លាំងក្លា​បន្ថែម​ទៀត​ដល់​លោក។ ​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​២០០​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ។

ស្ថានភាព​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង នៅ​ក្នុង​ថ្ងៃ​ដ៏​ស្រស់​ស្អាត​ក្នុង​រដូវ​ផ្ការីក ដែល​មាន​មនុស្ស​ជាង​១​សែន​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​មូស្គូ។

​ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​បារាំង ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន ហើយ​ការ​បោះឆ្នោត​នៅ​សល់​រយៈពេល​មិន​ដល់​១​សប្តាហ៍​ទៀត​ផង​នោះ កំពុង​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ រដ្ឋាភិបាល​បាន​ពង្រាយ​ប៉ូលិស​៩​ពាន់​នាក់​នៅ​ក្នុង​តំបន់​ជាច្រើន​ក្នុង​ប្រទេស​នេះ ដើម្បី​រក្សា​គម្លាត​រវាង​អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប ដែល​មាន​លោក​ Emmanuel Macron ដែល​ប្រកាន់​កណ្តាល​និយម និង​លោកស្រី Marine Le Pen ដែល​ជា​អ្នក​ជាតិ​និយម៕

XS
SM
MD
LG