ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់ពាន់នាក់​ប្រមូលផ្តុំ​គ្នា​បង្ហាញ​ការគាំទ្រ​ដល់​ប៉ូលិស​ហុងកុង


បាតុករលើក​ទូរសព្ទ​ដៃ​អំឡុង​ការ​ប្រមូល​ផ្តុំ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ G20 អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ការ​ទាមទារ​របស់​ពួកគេ​ឲ្យ​រដ្ឋាភិបាល​ដក​ច្បាប់​បត្យាប័ន​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៩។
បាតុករលើក​ទូរសព្ទ​ដៃ​អំឡុង​ការ​ប្រមូល​ផ្តុំ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ G20 អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ការ​ទាមទារ​របស់​ពួកគេ​ឲ្យ​រដ្ឋាភិបាល​ដក​ច្បាប់​បត្យាប័ន​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៩។

នៅថ្ងៃអាទិត្យ​នេះ​មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​អាគារ​រដ្ឋសភាទីក្រុង​ហុងកុង។ ប៉ុន្តែ​បាតុកម្ម​លើកនេះ​គឺ​ជា​បាតុកម្ម​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​ក្រុងហុងកុង​ បន្ទាប់​ពី​មាន​ការរិះគន់​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​កាំភ្លើង​ជ័រ​ដោយ​ក្រុមប៉ូលិស​ទៅ​លើហ្វូង​បាតុករ។

បាតុករ​ភាគច្រើន​ស្លៀកពាក់​ខោអាវ​ពណ៌សរ​ឬ​ខ្មៅ​លាយឡំគ្នា​ ដើម្បី​បង្ហាញ​អំពី​ជំងឺ​មនោគមវិទ្យា​ដែល​ឥឡូវនេះ​បាន​រាលដាល​ពាសពេញ​ទីក្រុង​ហុងកុង​ទាំងមូល ខណៈ​ទីក្រុង​នេះ​កំពុង​ជួបវិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត។

កាល​ពី​ដើម​ខែមិថុនា​នេះ​បាតុកម្ម​ធំៗ​ជា​ប្រវត្តិសាស្រ្ត​ពីរ​បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ហុងកុង​ ដោយសារ​តែ​ក្រុមបាតុករ​ប្រឆាំង​នឹង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​បញ្ជូន​មនុស្ស​ទៅ​ចិន​ដីគោក​ ដែល​ក្រោយ​មក​ត្រូវ​បាន​ប្រកាស​ឲ្យ​ផ្អាកដំណើរការ​។

បាតុកម្ម​នេះ​បាន​បង្ក​ឲ្យ​មាន​ការរង្គោះរង្គើរខ្លាំង​មិន​ដែល​ធ្លាប់​មាន​ពី​មុន។ កាល​ពី​ថ្ងៃទី១២ ខែមិថុនា ​ក្រុមប៉ូលិស​បាន​បាញ់​ឧស័្មនបង្ហូរ​ទឹកភ្នែក​ និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​បំបែកហ្វូងបាតុករ​ជា​យុវជនក្មេងៗ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សំណើច្បាប់​ធ្វើ​បត្យាប័ន​នេះ​នៅ​ជុំវិញ​អាគារ​រដ្ឋសភា។

ប៉ូលិស​បាន​លើកហេតុផល​ថា​បាតុកម្ម​នេះ​ជា​កុបកម្ម​មួយ​ ហើយ​ការ​បាញ់​ឧស័្មន​បង្ហូរ​ទឹកភ្នែក​ និងគ្រាប់កាំភ្លើងជ័រ​ទៅលើ​ហ្វូងបាតុករនេះ​ គឺ​ជា​យុទ្ធសាស្រ្ត​ការពារ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ក្រុមបាតុករ​បាន​ចោទ​ប្រកាន់​មន្រ្តីប៉ូលិស​ទាំងនោះ​ថាបាន​ប្រើ​កម្លាំង​ហួសប្រមាណ​ទៅ​លើ​បាតុករ​និង​ស្នើ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ។

ក្រុមបាតុករ​ដែល​ខឹង​សម្បា​នឹង​ប៉ូលិស​បាន​បិទផ្លូវ​ចេញ​ចូល​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ពីរដង​កាល​ពី​ពីរសប្តាហ៍​មុន។

ការជួបជុំ​នៅថ្ងៃអាទិត្យ​នេះ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​ភាគច្រើន​ជា​មនុស្ស​មាន​វ័យ​ចំណាស់។ បាតុករ​ខ្លះ​បាន​គ្រវី​ទង់ជាតិ​ចិន​ ដែល​ជា​ការបង្ហាញ​ឲ្យ​ឃើញ​ថា​ ទោះជា​យ៉ាងណាក៏ដោយ​ក៏​នៅ​មាន​មនុស្ស​ជាច្រើន​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​ និង​នយោបាយ​គាំទ្រ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG