ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សកម្មជន​​បរិស្ថាន​រាប់​ពាន់​នាក់បាន​ដើរ​ក្បួន​​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន


បាតុករ​អង្គុយ​លើដី​លើ​ផ្លូវ Pennsylvania Ave នៅ​ខាង​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​បាតុកម្មកាល​ពី​ថ្ងៃទី ២៩ មេសា ២០១៧។
បាតុករ​អង្គុយ​លើដី​លើ​ផ្លូវ Pennsylvania Ave នៅ​ខាង​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​បាតុកម្មកាល​ពី​ថ្ងៃទី ២៩ មេសា ២០១៧។

សកម្ម​ជន​បរិស្ថាន​រាប់​ពាន់​នាក់​បាន​ដើ​រក្បួន​នៅ​រដ្ឋ​ធានី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​សម្រាប់​បុព្វហេតុ​ដែល​ទាក់​ទិន​នឹង​អាកាស​ធាតុ។

ពិធី​នេះ​ត្រូវបាន​គេហៅ​ថា ​ការ​ដើរ​ក្បួន​ដើម្បីអាកាស​ធាតុ​របស់​ប្រជា​ពលរដ្ឋ ​ដែលគាប់​ជួនគ្នា​ទៅ​នឹងការ​កាន់​តំណែង​រយៈ​ពេល​១០០​ថ្ងៃ​របស់លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ នេះ​យោ​ងតាមអ្នក​រៀប​ចំកម្មវិធី​នេះ​ដែល​បាន​ថ្កោលទោស​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថាជា​ការ​មិន​អើ​ពើ​ពី​បញ្ហា​បរិស្ថាន​របស់​រដ្ឋបាល​លោកត្រាំ។

ចលនា​អាកាស​ធាតុ​របស់​ប្រជា​ពលរដ្ឋ ​ដែល​រួមមាន​ក្រុម​សកម្មជន​សេរី​ប្រហែល​៥០បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «​គោល​នយោបាយ​របស់​រដ្ឋបាល​ត្រាំ ​ជា​មហន្តរាយ​សម្រាប់​អាកាស​ធាតុ​និង​សហគមន៍​របស់​យើង ​ជា​ពិសេស ​សហគមន៍​មាន​ប្រាក់​ចំណូល​ទាប​និងសហគមន៍​ចម្រុះ​ជាតិ​សាសន៍​ដែល​ស្ថិត​នៅ​ជួរ​មុខ​នៃ​វិបត្តិ​នេះ‍»។

បាតុករ​បាន​ដើរ​ក្បួនពី​អាគារ​រដ្ឋ​សភា Capitol សហរដ្ឋ​អាមេរិកទៅ​កាន់​សេតវិមានដែល​នៅ​ទី​នោះ​ពួកគេ​បាន​ធ្វើ​ការ​ប្រជុំ​មហាជន។ការ​ដើ​រ​ក្បួន​តូច​ៗ​រាប់​សិប​ទៀត​ត្រូវ​គេ​រំពឹង​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​នានា​នៅទូទាំង​សហរដ្ឋ​អាមេរិក។

អង្គការ​ដៃគូ​នានា​ដែលបង្កើត​ជា​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​ពិធី​នេះ​មាន​ក្រុម​បរិស្ថាន​សំខាន់​ៗ ​ក៏ប៉ុន្តែ ក៏​រួមមាន​សហជីព​ជា​ច្រើន ​ក្រុម​ប្រឆាំង​នឹង​សង្គ្រាម​និងគាំទ្រ​ជន​ជាតិ​ភាគ​តិច​ដូចជា​អង្គការ NAACP ជា​ដើម៕

XS
SM
MD
LG