ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនៈ​នានា​ជុំវិញ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក


ពលរដ្ឋចូលរួមក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ​នៅក្រុង Sylmar រដ្ឋ​ California កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨។

លោក Eric Trump ដែល​ជា​កូនប្រុស​ម្នាក់​របស់​លោក​ប្រធានាធិបតី​ បាន​ថ្លែង​ថា ឈ្មោះ«​របស់​ឪពុក​លោក​មិន​ស្ថិត​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ទេ ប៉ុន្តែ​អាមេរិក​កំពុង​ទទួល​បាន​ជ័យជម្នះ។ យើង​កំពុង​តែ​ឈ្នះ​លើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ពេល​ឥឡូវ​នេះ»។

ខណៈ​ដែល​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ អ្នកនយោបាយ​អាមេរិកាំង​សំខាន់ៗ​កំពុង​តែ​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ទៅ​លើ​ការ​បោះឆ្នោត​ជាតិ​នេះ ដែល​នឹង​កំណត់​ថា​តើ​នរណា​នឹង​គ្រប់គ្រង​សភា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត ខណៈ​ដែល​អាមេរិក​កាន់​តែ​ខិតជិត​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។​

អតីត​អនុប្រធានាធិបតី​អាមេរិក លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​អាច​ក្លាយ​ជា​គូប្រជែង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ក្រោយ​នេះបាន​និយាយ​ថា លោក​នឹង«​ស្រឡាំងកាំង» ប្រសិន​បើ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ពី​រដ្ឋសភា​ទេ​នោះ។ លោក Biden ថ្លែង​ថា «នេះ​គឺ​ជា​ការ​បោះឆ្នោត​មួយ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ។ វា​គឺ​ជា​ការ​បោះឆ្នោត​ទៅ​លើ​អត្តសញ្ញាណ​របស់​អាមេរិក»។

លោក Eric Trump ដែល​ជា​កូនប្រុស​ម្នាក់​របស់​លោក​ប្រធានាធិបតី​ បាន​ថ្លែង​ថា ឈ្មោះ«​របស់​ឪពុក​លោក​មិន​ស្ថិត​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ទេ ប៉ុន្តែ​អាមេរិក​កំពុង​ទទួល​បាន​ជ័យជម្នះ។ យើង​កំពុង​តែ​ឈ្នះ​លើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ពេល​ឥឡូវ​នេះ»។ លោក Eric Trump បាន​អះអាង​ថា​ ឪពុក​របស់​លោក«បាន​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភពលោក»។ ​លោក​បាន​ថ្លែង​ទៀត​ថា «ប្រសិន​បើ​គ្នីគ្នា​របស់​លោក ត្រាំ ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ថ្ងៃ​នេះ យើង​ឈ្នះ។ ប្រទេស​នេះ​កំពុង​តែ​ទទួល​បាន​ជ័យជម្នះ។ ខ្ញុំ​មាន​ន័យ​ថា យើង​កំពុង​តែ​ឈ្នះ។ ប្រទេស​របស់​យើង​កំពុង​តែ​វិវត្ត​យ៉ាង​អស្ចារ្យ»៕

XS
SM
MD
LG