សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសចោទប្រកាន់អ៊ីរ៉ង់ជាផ្លូវការកាលពីថ្ងៃអង្គារពីការផ្គត់ផ្គង់កាំជ្រួចបាល្លីស្ទិកបាញ់ចម្ងាយខ្លីទៅឱ្យរុស្ស៊ីដើម្បីប្រើប្រាស់នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយបាននិយាយទៀតថាពួកគេ នឹងចាត់វិធានការដើម្បីដាក់ទណ្ឌកម្មអ្នកដែលពាក់ព័ន្ធទាំងនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលបានថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Lammy ក្នុងអំឡុងនៃដំណើរទស្សនកិច្ចមួយទៅកាន់រាជធានីឡុងដ៍ ចក្រភពអង់គ្លេសបាននិយាយថាការដាក់ទណ្ឌកម្ម នឹងត្រូវប្រកាសនៅយប់ថ្ងៃអង្គារ។
លោក Blinken បានមានប្រសាសន៍ថា«រុស្ស៊ីឥឡូវនេះបានទទួលការផ្គត់ផ្គង់កាំជ្រួចមីស៊ីលបាល្លីស្ទិកទាំងនោះហើយទំនងនឹងប្រើប្រាស់កាំជ្រួចទាំងនោះនៅក្នុងប៉ុន្មានសប្តាហ៍ទៀតនេះនៅក្នុងប្រទេសអ៊ុយក្រែនប្រឆាំងនឹងប្រជាពលរដ្ឋអ៊ុយក្រែន។ ការផ្គត់ផ្គង់កាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់អាចឱ្យរុស្ស៊ីប្រើប្រាស់អាវុធរបស់ខ្លួនកាន់តែច្រើនឡើងសម្រាបើការវាយប្រហារដែលបង្កើនការវាយប្រហារពីសមរភូមិ»។
ការណ៍នេះកើតមានឡើងនៅពេលដែលលោក Blinken និងលោក Lammy កំពុងប្រុង ប្រៀបធ្វើដំណើរទស្សនកិច្ចរួមគ្នាមួយទៅកាន់ប្រទេសអ៊ុយក្រែនជាទីកន្លែងដែលពួកអស់លោក នឹងជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីពិភាក្សាការបង្កើនការវាយប្រហារដែលបានអះអាងថាចម្ងាយរាប់រយគីឡូម៉ែត្រក្នុងតំបន់ Kurskនៃប្រទេសរុស្ស៊ី។
ការចោទប្រកាន់អំពីកាំជ្រួចមីស៊ីលអ៊ីរ៉ង់នេះអាចធ្វើឱ្យលោក Zelenskyy បង្កើនការដាក់សម្ពាធលើសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តផ្សេងទៀតដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់កាំជ្រួចមីស៊ីលដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចដើម្បីវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីហើយនឹងវាយប្រហារទីកន្លែងនានាចេញពីកន្លែងដែលរដ្ឋាភិបាលក្រុងមូស្គូបានផ្តើការវាយប្រហារតាមអាកាស។
លោកប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់កាំជ្រួចមីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកឆ្លងកាត់ព្រំដែនចូលក្នុងប្រទេសរុស្ស៊ីនៅក្នុងការការពារខ្លួន ក៏ប៉ុន្តែ ភាគច្រើនមានកម្រិត ដោយការព្រួយកង្វល់អំពីការរាលដាលកាន់តែធំឡើងនូវជម្លោះនេះ។
ការណ៍នេះមិនបានបញ្ឈប់អ៊ុយក្រែនមិនឱ្យប្រើប្រាស់អាវុធរបស់ខ្លួនឯងផ្ទាល់ដើម្បីវាយប្រហារលើទីដៅនានានៅខាងក្នុងទឹកដីរុស្ស៊ីទេ ដោយបានចាប់ផ្តើមការវាយប្រហារដ្រូនដ៏ធំបង្អស់មួយកាលពីថ្ងៃអង្គារលើទឹកដីរុស្ស៊ីនៅក្នុងសង្គ្រាម២ឆ្នាំកន្លះដែលដៅការវាយប្រហារលើតំបន់ជាច្រើនរួមមានទីក្រុងមូស្គូផងដែរ៕
វេទិកាបញ្ចេញមតិ