ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ប៉ូលិស​បីនាក់​ត្រូវ​បាន​​សម្លាប់​នៅ​តួកគី​ដោយ​ក្រុម​PKK


ប្រជាជន​ឈរ​នៅ​មុខ​អាគារ​រង​ការ​ខូចខាត​នៅ​ក្រុង​ Cizre ខេត្ត Sirnak ប្រទេស​តួកគី​នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ២០១៥។
ប្រជាជន​ឈរ​នៅ​មុខ​អាគារ​រង​ការ​ខូចខាត​នៅ​ក្រុង​ Cizre ខេត្ត Sirnak ប្រទេស​តួកគី​នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ២០១៥។

តាម​ប្រភព​ពី​មន្ត្រី​សន្តិសុខ​ក្នុង​ប្រទេស​តួកគី​ឲ្យ​ដឹង​ថា​យ៉ាងហោចណាស់​មាន​មន្ត្រី​ប៉ូលិស​ចំនួន​បី​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេសក្នុង​ពេល​មាន​ហេតុការណ៍​ហិង្សា​ចុងក្រោយ​ ដែល​បាន​អូសបន្លាយ​អស់​ពេល​ជាច្រើន​សប្តាហ៍​រវាង​កងកម្លាំង​រដ្ឋាភិបាល​ និង​ពួកសកម្មប្រយុទ្ធ​ឃឺដ (Kurds)។

តាម​ប្រភព​នានា​និយាយ​ថា ​មាន​មន្ត្រី​ប៉ូលិស​ពីរនាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​ដាក់​គ្រាប់​បែក​នៅ​ក្នុង​រថយន្ត​ជិត​ចំណុច​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង​សៀណាក់ (Sirnak) ។ កងកម្លាំងសន្តិសុខ​បាន​តាម​ជន​សង្ស័យ​ដោយ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​ដើម្បី​បាញ់ប្រហារ​លើ​ក្រុម​សកម្មប្រយុទ្ធនោះ​ ហើយ​សម្លាប់​បាន​ពួកគេ​ចំនួន​ពីរ​នាក់​ក្នុង​ពេល​ដែល​រត់​គេចខ្លួន។​

មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​ត្រូវបាន​សម្លាប់​ក្នុង​ស្រុក​ស៊ីលវ៉ាន់ (Silvan) នៃ​ខេត្ត​ឌីយ៉ា​បាគី (Diyarbakir) បន្ទាប់​ពី​ជន​សកម្មប្រយុទ្ធ​នៃ​គណបក្ស​ពលករ​ឃឺដ​(PKK) បាន​ធ្វើការ​បាញ់​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅនេះ​ កងកម្លាំង​សន្តិសុខ​ឃឺដ​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ដ៏ធំ​នៅ​ភាគខាងត្បូង​ទីក្រុង​ស៊ីក (Cirze)។ នៅ​ពេល​ដែល​បម្រាម​គោចរ​ ដែលមាន​រយៈ​ពេល​៩ថ្ងៃ​ត្រូវ​បាន​លុបចោល​កាលពីថ្ងៃ​សៅរ៍​ ប្រជាជន​រស់​នៅ​តំបន់​នោះ​បាន​ទៅ​លំនៅដ្ឋាន​របស់​គេ​វិញ​ហើយ​ឃើញអាគារ​បែកបាក់​ ផ្ទះសម្បែង និង​រថយន្ត​ធ្លុះធ្លាយ​ដោយ​គ្រាប់​កាំភ្លើង ​ហើយ​មាន​សំបក​គ្រាប់​រាប់​រយ​នៅ​រាយប៉ាយ​គ្រប់​កន្លែង​ទាំងអស់៕

XS
SM
MD
LG