ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ចម្បាំង​របស់​តួកគី​រួម​ជាមួយ​សម្ព័ន្ធ​ដឹកនាំ​ដោយ​ស.រ.អា.​​វាយប្រហារ​តាម​អាកាស​លើ​រដ្ឋ​ឥស្លាម


យន្ត​ប្រតិកម្ម​តាម​អាកាស​របស់​តួកគិ​ដែល​ផ្ទុក​គ្រាប់​មីស៊ីល បន្ទាប់​ពី​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Incirlik ក្រុង Adana ភាគ​ខាង​ត្បូង​នៃ​ប្រទេស​តួកគី​ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។
យន្ត​ប្រតិកម្ម​តាម​អាកាស​របស់​តួកគិ​ដែល​ផ្ទុក​គ្រាប់​មីស៊ីល បន្ទាប់​ពី​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Incirlik ក្រុង Adana ភាគ​ខាង​ត្បូង​នៃ​ប្រទេស​តួកគី​ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។

សេចក្តី​ថ្លែងការណ៍មួយ​របស់​ក្រសួង​ការបរទេស​តួកកី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​នៃ​ប្រទេស​តួកគី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើក​ទី​មួយ​របស់​ខ្លួនជា​ផ្នែក​មួយ​នៃ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​ស៊ីរី។​

កង​យន្តហោះ​ទាំង​នេះ​បាន​ចាប់ផ្តើម​វាយ​ប្រហារ​លើ​ទីដៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ កាល​ពី​យប់​ថ្ងៃ​សុក្រឆ្លង​កាត់​ព្រំដែន​ក្នុង​ប្រទេស​ស៊ីរី​ដែល​អាច​ជា​ការគំរាម​កំហែង​ដល់​ប្រទេសតួកគី។​

នៅ​ក្រោយ​មាន​ការ​ពន្យា​ពេល​ជា​ច្រើន​ខែ​មក​ ប្រទេស​តួកគី​បាន​យល់​ព្រម​កាល​ពី​ខែ​មុន​ដោយ​ប្រកាន់​យក​មុខ​នាទី​សកម្ម​ជាង​មុន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋឥស្លាម។​ កង​យន្តហោះ​ប្រតិកម្ម​តួកគី​បាន​ប្រើប្រាស់​គ្រាប់បែកទម្លាក់​ត្រូវ​ចំៗ​ទី​ដៅ​ដើម្បី​វាយ​ប្រហារ​លើ​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ចូល​ក្នុង​ដែន​អាកាស​ស៊ីរី​ទេ​ ហើយ​នៅ​ពេល​បន្ទាប់​មក​ប្រទេស​តួកគី​ក៏​បាន​បើក​ឱ្យ​កង​យន្តហោះ​ប្រតិកម្ម​ស.រ.អា.​ប្រើប្រាស់​មូលដ្ឋាន​កង​ទ័ព​អាកាស​សំខាន់​មួយ​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​ស៊ីរី។

ក្រសួង​ការ​បរទេស​តួកគី​បាន​និយាយ​ថា «កង​យន្តហោះ​ប្រយុទ្ធ​របស់​យើង​ជាមួយ​កង​យន្តហោះ​ចម្បាំង​របស់​ក្រុម​ចម្រុះ​បាន​ចាប់ផ្តើម​កាលពី​ល្ងាច​ម្សិលមិញ​ក្នុង​ការ​ធ្វើ​កិច្ច​ប្រតិបត្តិការ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​ Daesh ដែលជា​ការ​គំរាម​កំហែង​មួយ​ដល់​សន្តិសុខ​ប្រទេស​យើង។​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ភេរវជន​នេះ​ជា​អាទិភាព​មួយ​សម្រាប់​ប្រទេស​តួកគី»៕

XS
SM
MD
LG