ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្ងៃសុក្រ​នេះ​កំណត់​ខួប​ទី​១៤​នៃ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី១១ ខែ​កញ្ញា​ទៅ​លើ​ស.រ.អា


អាគារ​ទី​ពីរ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ផ្ទុះ​ បន្ទាប់​ពី​ត្រូវ​បាន​បុក​ដោយ​យន្តហោះ​នៅ​បុរី​ញូយ៉ក នា​ថ្ងៃ​ទី១១ ខែ​កញ្ញា​ ឆ្នាំ២០០១។
អាគារ​ទី​ពីរ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ផ្ទុះ​ បន្ទាប់​ពី​ត្រូវ​បាន​បុក​ដោយ​យន្តហោះ​នៅ​បុរី​ញូយ៉ក នា​ថ្ងៃ​ទី១១ ខែ​កញ្ញា​ ឆ្នាំ២០០១។

​ថ្ងៃ​សុក្រ​នេះបានកត់​សម្គាល់​ខួប​លើក​ទី​១៤​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​ទៅ​លើ​ស.រ.អា។ក្រុម​អ្នក​ស្មឹងស្មាធ​បាន​រៀប​ចំផែនការ​នៅ​ទូទាំង​ប្រទេស​ដើម្បីរំឮក​ថ្ងៃ ​ដែល​យន្តហោះ​ចំនួន​៤​គ្រឿង​បាន​ធ្វើ​ការវាយ​ប្រហារ​អត្តឃាត​មកលើ​ស.រ.អា។

​យន្តហោះ​២​គ្រឿង ​បាន​ហោះ​បុក​មជ្ឈមណ្ឌលពាណិជ្ជកម្មពិភព​លោក​នៅ​ក្នុង​ទីក្រុង​ញូយ៉ក ​ហើយ​យន្តហោះ​មួយ​គ្រឿង​ទៀត​បាន​បុក​ក្រសួងការ​ការ​ពារ​ប្រទេស ​ហើយ​យន្ត​ហោះ​ទី​៤ ​បាន​ធ្លាក់​នៅ​កណ្តាល​វាល​ក្នុង​ទីក្រុង Shanksville ​រដ្ឋ Pennsylvania ​មុនពេល​ទៅ​ដល់​ទីដៅ​របស់​វា​ ដែល​ទំនង​ជា​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ ក្រុម​គ្រួសារ​ជន​រងគ្រោះនៅ​ក្នុង​ទីក្រុង​ញូយ៉ក​នឹងជួប​ជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​វាយ​ជួង​ ហើយអាន​ឈ្មោះ​របស់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ភេរវកម្មនោះ។

​លោក​ប្រធានា​ធិបតី​ស.រ.អា​ ​បារ៉ាក់ ​អូបាម៉ា រួម​ជាមួយភរិយា​របស់​លោក​ និង​បុគ្គលិក ​នឹង​ធ្វើ​ការ​ស្មឹងស្មាធជាសាធារណៈ​មួយ​រយៈ​ពេល​ខ្លី​នៅ​សួន​ច្បារ​នៅ​សេតវិមាន​។ ​នៅ​ពេល​ថ្ងៃ​ត្រង់ ​លោក​ប្រធានាធិបតី​នឹងធ្វើ​ការ​ជួប​ប្រជុំ​សាធារណៈ​ជាមួយ​កងទ័ព​នៅបន្ទាយ​ទាហាន Fort Mead ​ខាង​ក្រៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ ដើម្បី​និយាយ​ជាមួយកងទ័ព​អាមេរិកាំង​ដែល​កំពុង​ជួយ​ធ្វើ​ឲ្យ​ប្រទេស​មាន​សុវត្ថិភាព។

​ពិធីរំឮក​វិញ្ញាណក្ខន្ធ​ឯក​ជន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​នៅ​ឯ​មន្ទីរ​បញ្ចកោណ​សម្រាប់​សមាជិក​ក្រុម​គ្រួសារ​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​អាគារ​ក្រសួង​ការពារ​ជាតិ។ ​ពិធីជា​សាធារណៈ​មួយ​ទៀត​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​លោកAsh Carterរដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ថ្ងៃ​ត្រង់៕

XS
SM
MD
LG