ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​​និង​កិច្ចការ​សភា​ក្នុងអណត្តិ​ថ្មី


លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល នៅក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅ​រាជធានី​ភ្នំពេញ។
លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល នៅក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅ​រាជធានី​ភ្នំពេញ។
តួនាទី​និង​កិច្ចការ​សភា​ក្នុង​អណត្តិ​ថ្មី
សូម​រង់ចាំ

No media source currently available

0:00 0:26:30 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា គណបក្ស​ឈ្នះ​សម្លេង​ភាគ​តិច​មាន​កម្លាំង​ខ្លាំង​ក្នុង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​រដ្ឋាភិបាល​ឯក​បក្ស គឺ​ជា​ការជួយ​ដល់​ដំណើរការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ប្រសិទ្ធិភាព​និង​ស្រប​តាម​ដំណើរ​ការ​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ នេះ​បើ​តាម ការ​អះអាង​របស់​លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល ដែល​ជា​វាគ្មិន​នៃកម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​បាន​រៀបចំ​អង្គការ​នីតិ​ប្រតិបត្តិ តាម​របៀប​ឯក​បក្ស​ដូច​ច្បាប់​កំណត់​៥០​ភាគ​រយ​បូក​១។ តែ​គណបក្ស​នេះ ក៏ចង់​រៀបចំ​អង្គការ​នីតិបញ្ញត្តិ​ដែល​ខ្លួន​ជាអ្នក​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ឬ​ប្រធាន​គណៈ​កម្មាការ​ទាំង​៩​ផងដែរ ដែល​មន្ត្រី​គណបក្ស​ជំទាស់​និង​អ្នក​វិភាគ​ចាត់ទុក​ថា​ជា​ការធ្វើ​ឲ្យ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ចុះ​ខ្សោយ ហើយ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត។

លោក​ គល់ បញ្ញា​បាន​អះអាង​ថា​សមាជិក​សភា​មកពី​គណបក្ស​តែមួយ​មិន​អាច ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឬអាច​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​គណបក្ស​ខ្លួន​មក​ឆ្លើយ ឲ្យមាន​ប្រសិទ្ធិភាពទេ ​ដោយសារ​គណបក្ស​មាន​អំណាច​ពេក។​ ហើយ​គួបផ្សំ សមាជិក​សភា​គ្មាន​ភាព​ឯករាជ្យ​និងភ័យ​ខ្លាចការ​ស្តីបន្ទោស​និងការ​ដកចេញ​ពី ដំណែង​ផង​នោះនឹង​អាចជា​បញ្ហា។

តែ លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​អះអាង​ថា នៅ​អាណត្តិ​ថ្មី​នេះ នឹង​មិន​អត់​ឱន​ដល់​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​ប្រព្រឹត្ត​កំហុស​ទេ។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន ការខ្ចី​ប្រាក់​បរទេស​ មាន​បញ្ហា​រំលោភ​បំពាន​ដី​ធ្លី​ និង​ការ​រំលោភ​សិទ្ធិ​នានា។ រឿង​នេះ សឹង​តែ​គ្មាន​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​បំភ្លឺ​ក្នុង​សភា​ពី​ហេតុ​ការណ៍​ដែល​បាន​កើត​ក្នុង​អាណត្តិ​ទី​៤​ទេ។

ក្នុង​អាណត្តិ​ទី​៥​នេះ​ទៀត​ក៏​ទំនង​ជា​ពិបាក​ធ្វើ​ដែរ​ប្រសិនបើ​ការដឹកនាំ​ប្រទេស​មាន​តែ​គណបក្ស​មួយ​ហើយ​គ្មាន​ការសម្រប​សម្រួល​នយោបាយ​ពី​បក្ស​ជំទាស់។នេះ​ជា​ការអះអាង​របស់​លោក​ គល់ បញ្ញា​ដែល​បាន​បន្ត​ថា​កាល​ពីអណត្តិ​មុនៗ​គេ​មិន​សូវ​មាន​ការព្រួយ​បារម្ភ​ទេ​ដោយសារ​ថា​រដ្ឋាភិបាល​និង​រដ្ឋសភា​មាន​គណបក្ស ចំរុះ។ តែ​ពេល​នេះ​មាន​តែ​គណបក្ស​មួយ​ដែល​តំរូវ​ឲ្យ​មាន​ការត្រួត​ពិនិត្យ​ការដឹកនាំ​ប្រទេស​ខ្លាំង​ជាង​មុន​ទើប​ប្រសើរ។

លោក​គល់​ បញ្ញា​ដែល​ចាត់ទុក​ថា​អាណត្តិ​ទី៤​នៃ​រដ្ឋសភា​ជា​អាណតិ្ត​ដែល​ទន់ជ្រាយ​ជាង​គេ​ដោយសារ​តែមាន​ប្រព័ន្ធ​ឯកបក្ស​នោះ​បាន​បន្ថែមថា លោក​សង្ឃឹម​ថា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​សម្បទាន​គ្នា​រឿង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ក្នុង​សភា​នេះ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ៕
XS
SM
MD
LG