ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដំណើរការ​ និង​អត្ថន័យ​នៃ​សំណុំ​រឿង​០០២​វគ្គ​ទី២​ ក្នុង​សាលាក្តី​ខ្មែរក្រហម​គាំទ្រ​ដោយ​អ.ស.ប

  • សុខ ខេមរា

លោក លី សុខឃាង ប្រធាន​គម្រោង​ឃ្លាំ​មើល​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​ ឯកសារ​កម្ពុជា។

ការស្រាវ​ជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ក្រុម​ជនរង​គ្រោះ​និង​ពលរដ្ឋ​ជាច្រើន​ចង់ដឹង​ការណ៍​ពិត​ពី​ការ​កាប់​សម្លាប់​រង្គាល​នៅ​សម័យ​ខ្មែរក្រហម​ ចង់ដឹង​ការណ៍​ពិត​អំពី​អ្នក​នៅ​ពីក្រោយ​ខ្នង​ ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​អាច​ទំលាយ​ចេញ​បាន​ ហើយ​នឹង​ការ​សុំ​អភ័យ​ទោស​ពី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម​នានា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​១​លាន​៧សែន​នាក់​ស្លាប់​ក្នុង​ទសវត្សរ៍​១៩៧០។​ នេះជា​ការ​អះអាង​របស់​លោក​លី សុខឃាង​ ប្រធាន​គម្រោង​ឃ្លាំមើល​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

លោក​បាន​អះអាង​ថា​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​គឺ​ចំពេល​ដែល​លោក​និង​ក្រុម​ របស់​លោក​រៀបចំ​វេទិកា​ពិភាក្សា​អំពី​សាលាក្តី​ខ្មែរក្រហម​នៅ​តាម​មូលដ្ឋាន​ដើម្បី​អប់រំ​ពលរដ្ឋ​ឲ្យ​ដឹង​អំពី​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ អំពី​សំណុំរឿង​នីមួយៗ​តាំង​ពី​ឆ្នាំ​២០០៦​មក។

លោក​សុខឃាង​ថ្លែង​យ៉ាងដូច្នេះ​ក្នុង​ពេល​ដែល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្ម​វិធី ហេឡូ​វីអូអេ​ពិសេស​កាលពី​យប់ថ្ងៃ​ពុធទី​២០​ខែ​សីហា​ឆ្នាំ២០១៤៕

XS
SM
MD
LG