ទិវា៧ មករា ដែលជាខួបលើកទី៣៩ នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ នឹងមកដល់នៅថ្ងៃអាទិត្យស្អែកនេះ។ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីនេះយ៉ាងអធិកអធម ដោយនឹងមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់ ច្រើនជាងឆ្នាំមុនៗ ប្រហែល៥ដង។ នេះបើយោងតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន។ លោកបញ្ជាក់ថា កំណើនចំនួនអ្នកចូលរួមសម្រាប់ឆ្នាំនេះ ដោយសារមានការសំណូមពរពីប្រជាពលរដ្ឋ មិនមែនដោយសារគណបក្សប្រជាជនកម្ពុជា ចង់គេងចំណេញនយោបាយនោះទេ។ ខាងក្រោមនេះជាកម្រងរូបភាព ដែលក្រុមការងារ VOA បានផ្តិតយកតាមបណ្តោយមហាវិថីនរោត្តម ឆ្ពោះទៅកាន់វិមានឯករាជ្យ និងមជ្ឈមណ្ឌលកោះពេជ្រ ដែលជាកន្លែងប្រារព្ធពិធី៕
កម្រងរូបភាព៖ ការរៀបចំថ្ងៃ៧ មករា នៃការដួលរលំរបបប៉ុល ពត
![ផ្ទាំងអបអរទិវា៧ មករា នៅកោះពេជ្រ ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/f56c1b4e-a9b5-4d25-853b-9e2ddee5efce_w1024_q10_s.jpg)
១
ផ្ទាំងអបអរទិវា៧ មករា នៅកោះពេជ្រ ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
![បដាអបអរសាទរទិវា ៧ មករា នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចងក្បែរវិមានឯករាជ្យ ជិតផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/461a604c-e3e5-407b-a233-c725123261cf_w1024_q10_s.jpg)
២
បដាអបអរសាទរទិវា ៧ មករា នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចងក្បែរវិមានឯករាជ្យ ជិតផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
![រថយន្តនគរបាលជិះតាមផ្លូវនៅកោះពេជ្រ កាត់ផ្ទាំងអបអរសាទរទិវា ៧មករា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/97256bf3-91c3-4826-8da2-842d3fdcf21a_w1024_q10_s.jpg)
៣
រថយន្តនគរបាលជិះតាមផ្លូវនៅកោះពេជ្រ កាត់ផ្ទាំងអបអរសាទរទិវា ៧មករា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
![បដាដែលមានអត្ថន័យគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានចងលើផ្លូវព្រះនរោត្តម ដើម្បីអបអរសាទរទិវា ៧ មករា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/a7a88148-a405-4e33-8aaa-07e939527316_w1024_q10_s.jpg)
៤
បដាដែលមានអត្ថន័យគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានចងលើផ្លូវព្រះនរោត្តម ដើម្បីអបអរសាទរទិវា ៧ មករា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
![បដាចងលើផ្លូវព្រះនរោត្តម ដើម្បីអបអរសាទរទិវា ៧មករា ដែលមានអត្ថន័យរំឭកស្នាដៃគណបក្សប្រជាជនកម្ពុជា ក្នុងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/37b8061d-cf82-4184-9b55-d063ff43d02f_w1024_q10_s.jpg)
៥
បដាចងលើផ្លូវព្រះនរោត្តម ដើម្បីអបអរសាទរទិវា ៧មករា ដែលមានអត្ថន័យរំឭកស្នាដៃគណបក្សប្រជាជនកម្ពុជា ក្នុងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
![ទីកន្លែងប្រារព្ធទិវា៧មករា ដែលធ្វើឡើងនៅកោះពេជ្រ ដោយនឹងមានអ្នកចូលរួមទៅដល់ជិត៥ម៉ឺននាក់។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា កំណើនអ្នកចូលរួមនេះ គឺធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/c5ed3ee4-f4ec-4c7d-ac9f-64fc25191cfb_w1024_q10_s.jpg)
៦
ទីកន្លែងប្រារព្ធទិវា៧មករា ដែលធ្វើឡើងនៅកោះពេជ្រ ដោយនឹងមានអ្នកចូលរួមទៅដល់ជិត៥ម៉ឺននាក់។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា កំណើនអ្នកចូលរួមនេះ គឺធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ។ (ស៊ុន ណារិន/VOA)
![ផ្ទាំងអបអរទិវា៧ មករា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/9aa8c855-6130-4e4c-af92-d4c79b94013c_w1024_q10_s.jpg)
៧
ផ្ទាំងអបអរទិវា៧ មករា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
![ផ្ទាំងអបអរទិវា៧ មករា នៅកោះពេជ្រ ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/c4ad2e02-723a-4da1-8167-e41e4a13f6c5_w1024_q10_s.jpg)
៨
ផ្ទាំងអបអរទិវា៧ មករា នៅកោះពេជ្រ ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
![បដាចងនៅតាមបណ្តោយផ្លូវ ឆ្ពោះទៅកោះពេជ្រ កន្លែងប្រារព្ធទិវា ៧ មករា (ស៊ុន ណារិន/VOA)](https://gdb.voanews.com/4239c694-7c22-4452-bb24-c9e424d233e5_w1024_q10_s.jpg)
៩
បដាចងនៅតាមបណ្តោយផ្លូវ ឆ្ពោះទៅកោះពេជ្រ កន្លែងប្រារព្ធទិវា ៧ មករា (ស៊ុន ណារិន/VOA)