ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​ខ្មែរក្រហម​នឹង​បើក​សវនាការ​សំណុំ​រឿង​០០៣​របស់​លោក​មាស​មុត​នៅ​ចុង​ខែ​នេះ

រូបឯកសារ៖ លោក មាស មុត (ស្តាំ) អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម អំឡុងពេលចូលរួមអំឡុងចូលរួមពិធីរំលាយសពលោក នួន ជា បូជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

នៅ​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ ​អង្គបុរេ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​ចាប់​ផ្តើម​បើក​សវនាការ​ចំនួន​៣​ថ្ងៃ​ទាក់ទង​នឹង​សំណុំ​រឿង​០០៣​ប្រឆាំង​នឹង​លោក​មាស មុត​ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរ​ក្រហមពីថ្ងៃ​ទី១៧​ខែ​មេសា​ឆ្នាំ១៩៧៥​ដល់​ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩ ដែល​ទទួល​ខុស​ត្រូវ​ការបាត់​បង់​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់។​នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​តុលាការ​ចេញ​នៅថ្ងៃ​នេះ។​

ប្រធាន​អង្គ​ជំនុំជម្រះ​នឹង​ប្រកាស​បើក​សវនាការ​ ​បន្ទាប់​មក​មាន​ការ​អាន​ជា​សាធារណៈ​នូវ​របាយ​ការណ៍​បញ្ជាក់​អំពី​អង្គ​ហេតុ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​នីតិវិធី​នៃ​សំណុំ​រឿង​០០៣​និង​សេចក្តី​លម្អិត​នៃ​បណ្តឹង​ឧទ្ធរណ៍​នានា។ ​

សវនាការ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​ដោយ​អនុឡោម​ទៅតាម​ដីកាកំណត់​កាលវិភាគ​សម្រាប់​សវនាការ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០១៩ ។ ​ក្នុង​ករណីចាំបាច់ ​ចៅ​ក្រម​នឹង​សួរ​ភាគី​នានា​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា​ មុន​ពេល​បញ្ចប់​សវនាការ៕

XS
SM
MD
LG