ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​ស្ថានភាព​ពលករ​ខ្មែរ​ចំណាក​ស្រុក

  • Standford Steve

លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខារ៉ាម​កម្ពុជា

ពលរដ្ឋ​កម្ពុជា បាន​ចាកចេញ​ពី​ភូមិ​ស្រុក ដើម្បី​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ​ដែល​ មាន​កំរ៉ៃ​ច្រើន​ជាង​កិច្ចការ​ក្នុង​ស្រុក​សំរាប់​កម្មករ និង​ពលករ​គ្មាន​ជំនាញ។


វ៉ាស៊ីនតោន៖ នៅ​ពេល​ដែល​ប្រទេស​ថៃ​ប៉ុនប៉ង​បញ្ជូន​ចេញ​ពលករ​ចំណាក​ស្រុក​មក​ពី​ប្រទេស​ផ្សេងៗ​ចេញ​ផង និង​ការប្រឈមមុខ​នឹង​ជីវភាព ច្បាប់​ផ្សេងៗ​របស់​ពលករ​ចំណាក​ស្រុក​ផង​នោះ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ពលករ និង​កម្មករ​ក្នុង​តំបន់​បាន​ទទូច​ថា ប្រទេស​អាស៊ាន​គួរ​មាន​ច្បាប់​ការពារ​ពលករ​ចំណាក​ស្រុក។ នេះ​ជា​ការអះអាង​របស់​លោក យ៉ា ណាវុធ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខារ៉ាម​កម្ពុជា ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​ថ្លែង​ថា​ ប្រទេស​អាស៊ាន​មិន​គួរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជួល​កម្មករ​ខុស​ច្បាប់​គ្មាន​ឯកសារ​ទេ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ គឺ​ដោយ​យោង​ថា ការជួល​កម្មករ​និង​ពលករ​នេះ គឺ​អាច​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ ប៉ះពាល់​ដល់​ការ​ផ្តល់​ប្រាក់​បៀវត្សរិ៍ ជាដើម។

ពលករ​ចំណាក​ស្រុក​ជាង​១៦​ម៉ឺន​នាក់​ក្នុង​ចំណោម​ពលករ​ជិត​៣០​ម៉ឺន​នាក់​ដែល​ កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ តាម​រោងចក្រ​ សហគ្រាស​ និង​ក្រុមហ៊ុន​នានា​ដែល​ប្រទេស​ថៃ​ចង់​បញ្ជូន​មក​វិញ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ។ តែ​ការ​បញ្ជូន​ចេញ​នេះ ត្រូវ​លើក​ពេល​ចំនួន​បី​ខែ។

ពលរដ្ឋ​កម្ពុជា បាន​ចាកចេញ​ពី​ភូមិ​ស្រុក ដើម្បី​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ​ដែល​ មាន​កំរ៉ៃ​ច្រើន​ជាង​កិច្ចការ​ក្នុង​ស្រុក​សំរាប់​កម្មករ និង​ពលករ​គ្មាន​ជំនាញ៕
XS
SM
MD
LG