ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​រៀប​ចំ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​សព​អតីត​ព្រះ​មហាក្សត្រ Bhumibol Adulyedaj


អ្នក​កាន់​ទុក្ខ​ជន​ជាតិ​ថៃឈរ​តម្រង់​ជួរ​នៅ​ពី​មុខ​កន្លែង​តម្កល់​សាក​សព​ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej ក្នុង​​រាជវាំង​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា។
អ្នក​កាន់​ទុក្ខ​ជន​ជាតិ​ថៃឈរ​តម្រង់​ជួរ​នៅ​ពី​មុខ​កន្លែង​តម្កល់​សាក​សព​ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej ក្នុង​​រាជវាំង​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា។

ព្រះ​មហាក្សត្រ Bhumipol Adulyedajមាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សាដែល​បាន​ចូល​ទីវង្គត​កាលពី​ខែតុលា​ឆ្នាំ​ទៅ ត្រូវ​បាន​តម្កល់​ដោយ​មាន​អ្នក​កាន់ទុក្ខ​ជិត១៣លាន​នាក់​ចូលគោរព​ដែល​ជារឿយៗ​បាន​តម្រង់​ជួរ​រាប់ម៉ោង​ដើម្បី​គោរ​ពសពព្រះ​អង្គ​ដែល​បាន​សោយ​រាជ្យ​ជា​ព្រះ​មហាក្សត្រ​រយៈ​ពេល​៧០​ឆ្នាំ​។

នៅ​ឆ្នាំ​២០០៦ សមាជិក​រាជវង្ស​របស់​ពិភពលោក​បាន​ប្រារព្ធ​ខួប​លើក​ទី៦០​ឆ្នាំ​នៃ​ការ​ឡើង​សោយ​រាជ្យ​របស់​ព្រះ​មហាក្សត្រ ​Bhumipol។ ឥឡូវ​នេះ ពួក​គេ​មក​ទីនេះ​ដើម្បី​កាន់​ទុក្ខ ​ពិធី​ដែល​មាន​ការតុប​តែង​លំអរ​បាន​ត្រូវ​មើល​ការខុស​ត្រូវដោយ​ព្រះមហាក្សត្រ​ Maha Vajiralongkorn​ ដែល​ជា​បុត្រា​និង​ជា​អ្នក​ស្នង​តំណែង​ជំនួស​ព្រះអង្គ​នោះ​បាន​ត្រូវ​ចូលរួម​ដោយ​ព្រះ​មហាក្សត្រ​និង​សមាជិក​រាជវង្ស​មក​ពី​ប្រទេស​ជាង​១០ ​រួមមាន​ចក្រភព​អង់គ្លេស ​ជប៉ុន ​ប៊ូតាន ឡេសូតូ ស៊ុយអែដ​និង​ប្រទេស​ហូឡង់។

ឥស្ស​រជន​អន្តរជាតិ​មក​ពី​ទ្វីបអាស៊ី ​អឺរ៉ុប ​អាហ្វ្រិក​និង​អូស្រ្តាលី​ក៏​នឹង​ចូលរូម​ពីធីថ្វាយ​ព្រះ​ភ្លើងសព​អតីត​ព្រះមហាក្សត្រដែរ។សហរដ្ឋ​អាមេរិកជាទី​កន្លែងដែល​ព្រះមហាក្សត្រ​ Bhumipolបានប្រសូត្រ​នៅ​ឆ្នាំ​១៩២៧​នៅ​ក្នុង​ទីក្រុងCambridge រដ្ឋ Massachusetts នឹង​ត្រូវ​តំណាង​ដោយ​លោក​ James Mattis ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស។

លោក​ Gavan Butler​ សេដ្ឋ​វិទូ​ខាង​នយោបាយ​ពីសាកល​វិទ្យាល័យ ​Sydney ​ហើយ​កាល​ពី​អតីតកាល​ជាសាស្រ្តាចារ្យ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា ​ព្រះមហាក្សត្រ Bhumipolបាន​បន្ត​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​មនុស្ស​រាប់​ជំនាន់។

លោក Butler បាន​និយាយថា៖ «ខ្ញុំ​បាន​ឮ​មនុស្ស​ក្មេង​ៗ​ក្នុង​អាយុ​ខ្ទង់២០​ឆ្នាំ​និង​៣០​ឆ្នាំ​ប្លាយ​នៅ​តែ​និយាយ​ពី Bhumipol ថា៖ «ជា​ព្រះ​មហាក្សត្រ​របស់​ខ្ញុំ​ដែល​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​ ទោះ​បី​ជាឥទ្ធិពល​នោះ​មិន​ដឹង​កើត​ឡើង​តាម​របៀប​ណា​ក៏ដោយ។ពួកគេនៅតែ​ហៅ​ព្រះ​អង្គថា ​ជា​«ព្រះមហាក្សត្រ​របស់​ខ្ញុំ‍»​ដដែល‍​ហើយ​ពួកគេ​នឹងមាន​ការ​សោក​សង្វែក​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​អង្គ‍»។

​ព្រះមេរុដែល​គេ​ស្គាល់​ថា Phra Meru Masបាន​កសាង​ឡើង​ដោយ​ពួក​វិចិត្រករ​ថៃ​ដែល​មាន​តម្លៃ​៩០លាន​ដុល្លារ ​មាន​កម្ពស់​ជាង​៥០ម៉ែត្រ ​ដែលមាន​ទម្ររាង​ការ៉េ​៣​ជាន់ ​ដែលម្ខាង​ៗ​មាន​ប្រវែង​៦០ម៉ែត្រ។

ការតុបតែង​និងក្បាច់ឆ្លុះ​បញ្ចាំង​ពី​សាសនា​ហិណ្ឌូ ​និង​ព្រះ​ពុទ្ធសាសនា ​កន្លែង​តម្កល់​កោដ្ឋ​ធ្វើ​ជាថ្នាក់ ​មាន​ទៅ​ដល់​កំពូល​ស្រួច។

ព្រះមេធុ​ដ៏​សំខាន់​នឹងក្លាយ​ជាកន្លែង​តម្កល់​ព្រះ​កោដ​ដែល​ធ្វើ​ពី​ខ្លឹម​ចាន់។

ពិធីផ្លូវការ​ចាប់​ផ្តើមនៅ​ថ្ងៃ​ទី២៥ខែ​តុលា ​ដោយព្រះកោដ្ឋ​នឹង​ត្រូវ​បាន​គេដឹក​ទៅ កាន់​ឈាបនដ្ឋាន។ពិធី​ថ្វាយ​ព្រះ​ភ្លើង​ចុងក្រោយ​នឹងធ្វើឡើង​នៅពេល​ថ្ងៃ​ត្រង់​និង​រសៀល​នៅ​ថ្ងៃ​បន្ទាប់​ដោយមាន​ពិធីជាបន្តបន្ទាប់​រហូតដល់​ថ្ងៃ​ទី២៩ ​ខែតុលា។

ពិធី​ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ថៃ។ថ្ងៃ​ទី២៦ខែ​តុលា ​បាន​ត្រូវប្រកាស​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ ​ដោយ​ហាងលក់​ដូរ​ទំនិញ​ធំៗ រោង ភាព​យន្ត ​កន្លែង​លេង​កំសាន្ត ​ទីផ្សារ​ហិរញ្ញវត្ថុ​និងស្ថាប័ន​ផ្សេង​ៗ​ទៀតត្រូវបិទ​ទាំងអស់។

ពិធី​នោះ​កំពុង​ធ្វើ​ឡើង​នៅពេល​ដែល​មាន​សន្តិសុខ​តឹងតែង ​ដោយ​មាន​ប៉ូលិស​និង​អ្នក​ស្ម័គ្រ​ចិត្ត​៥ម៉ឺននាក់។ពិធី​ថ្វាយ​ព្រះភ្លើង​ចម្លង​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខេត្ត​ជាង​៧០​នៅ​ក្នុង​ប្រទេស​ថៃ។

លោក Carl Thayer ជា​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យ New South Walesនៃ​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថាព្រះ​មហាក្សត្រBhumipolបាន​ដើរតួនាទី​ដ៏សំខាន់​នៅ​ក្នុង​ទិដ្ឋភាព​សង្គម​និង​វប្បធម៌​របស់​ប្រទេស​ថៃ។ លោក Thayer ​បាន​និយាយថា ៖ «តាំង​ពី​នៅ​ជាយុវជន​ដែល​បានចិញ្ចឹម​បីបាច់នៅ​ក្នុង​ផ្នែក​មួយ​នៅ​សហរដ្ឋ​អាមេរិក​រហូតដល់​ក្លាយ​ជា​ព្រះ​មហាក្សត្រប្រ​ទេស​ថៃ​ហើយ​អ្វី​ដែលអ្នក​វិភាគ​ Duncan McCargo​ បាន​ហៅថា «ព្រះអង្គ​បាន​ក្លាយ​ជា​មហា​ ក្សត្រ​ដ៏​សំខាន់​ក្នុង​រាជវង្ស»ដែល​នៅ​ទី​នោះ​អំណាច​ខាង​សីលធម៌​និង​អំណាច​ខាង​នយោ​បាយ​របស់​ព្រះអង្គ​បាន​ត្រូវ​សុខចិត្តទទួល​យក​ដោយភាគី​សំខាន់​ៗ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ថៃហើយ​ជាការពិត ​ព្រះ​អង្គអាច​ប្រើអំណាច​ប្រឆាំង​សម្រាប់​រយៈ​ពេល​វែង។

ក៏ប៉ុន្តែ ​ពួក​អ្នក​វិភាគ​និយាយ​ថា ​ព្រះ​មហាក្សត្រ Vajiralongkorn ប្រឈមបញ្ហា​សំខាន់​ៗ​ដើម្បី​ឲ្យ​ទទួលបាន​ការ​គោរពដូច​សព​ព្រះ​បីតា​របស់​ព្រះ​អង្គ ​ដែល​មាន​កិត្យានុភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជារាស្រ្ត​ថៃ។

​ប្រទេស​ថៃ​បាន​ស្ថិត​នៅ​ក្រោមរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ពួកយោធា​ចាប់​តាំង​ពីរដ្ឋប្រហារ​នៅ​ដើម​ឆ្នាំ​២០១៤មក ​ដែល​ពួក​អ្នក​វិភាគ​និយាយថា ​មាន​គោល​បំណង​ត្រួតត្រា​អន្តរកាល​ដ៏​រលូន​មួយ​នៅ​ក្នុង​ការ​ស្នង​ដំណែង​នេះ។

លោក Thitinan Pongsudhirakជា​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យា ល័យ Chulalongkorn ​នៅ​ក្នុង​អត្ថា​ធិប្បាយ​កាល​ពីពេល​ថ្មី​ៗ​នេះ​បាន​និយាយថា ទំនាក់​ទំនង​ជានិមិត្ត​រូប​កាល​ពី​អតីតកាល​រវាង​ពួក​យោធា ​រាជា​ធិបតេយ្យ​និង​ពួក​ការិយាធិបតេយ្យ​មិន​សូវខ្ជាប់​ខ្ជួន​ក្រោយ​ពេល​ព្រះ​មហាក្សត្រ Bhumipol បាន​សោយ​ទីវង្គត។

លោក​បាន​និយាយថា «​អ្វីដែល​ជន​ជាតិ​ថៃ​ជា​ច្រើន​កំពុងរង់ចាំ​មើលគឺ​ថា​តើ​ព្រះ​មហាក្សត្រ​ថ្មី Maha Vajiralongkorn ​មាន​បំណង​គ្រប់គ្រង​រាជយ៉ាង​ដូចម្តេច។​ទំនាក់​ទំនង​រវាង​មហាក្សត្រ​ថ្មី​និង​ពួក​មេដឹកនាំ​យោធា​ជាការ​សំខាន់​ដើម្បី​យល់​ថាតើនយោបាយ​ថ្មី​របស់ប្រទេស​ថៃ​នឹង​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច​នោះ»។

​លោក Martin Stuart Fox ជាអ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯសាកល​វិទ្យា​ល័យ Queenslandនិយាយថា កម្លាំង​រាជា​និយម​ថៃ​ប្រឈម​បញ្ហានិង​ភាព​មិន​ប្រាកដ​ប្រជា​នៅពេល​ដែល​ប្រទេស​ថៃចេញ​ពី​រយៈ​ពេល​នៃការ​កាន់​ទុក្ខ​នោះ។

​លោក​បាន​និយាយ​ថា៖​ «​ព្រះ​មហាក្សត្រ ​Bhumipol ជា​ក្សត្រ​សោយរាជ្យយូរ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​ថៃ។​ ដូច្នេះ ​ពិភព​សាសនា​ព្រះ​ពុទ្ធមាន​ជំនឿ​ទៅលើ​ការ​ធ្វើ​អំពើ​ល្អ ​អ្វី​ដែល​សំខាន់​នោះ​គឺ​អន្តរកាល​នឹង​ត្រូវ​ផ្លាស់​ប្តូរពី​របប​រាជាធិបតេយ្យ​ដែល​មាន​ស្ថិរភាព​មួយ​នៅ​ក្រោម​ព្រះមហាក្សត្រ Bhumipol នេះ ​ថ្វីបើ​រដ្ឋប្រហារ​ខាង​យោធា​ទាំង​អស់​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​និង​អនាគត​ដែល​មិន​អាច​ទស្សន៍​ទាយ​បាន​សម្រាប់​ប្រទេស​ថៃ‍»៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG