ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្ត្រី​ថៃ​កំពុង​រស់នៅ​ក្នុង​ក្រុង Dubai


លោកស្រី Yingluck Shinawatra អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ស្វាគមន៍​អ្នក​គាំទ្រ​ នៅ​ពេល​លោកស្រី​ចាកចេញ​ពី​តុលាការ​កំពូល​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១ ខែសីហា​ ឆ្នាំ២០១៧។
លោកស្រី Yingluck Shinawatra អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ស្វាគមន៍​អ្នក​គាំទ្រ​ នៅ​ពេល​លោកស្រី​ចាកចេញ​ពី​តុលាការ​កំពូល​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១ ខែសីហា​ ឆ្នាំ២០១៧។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ Prayuth Chan-ocha បាន​មាន​ប្រសាសន៍​ថា ​លោកស្រី​ Yingluck Shinawatra ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោក កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Dubai។

លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​បាន​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​កន្លែង​ដែល​លោកស្រី​ Yingluck ស្ថិត​នៅ​ នៅក្នុង​ជំនួប​មួយ​ជាមួយ​ពួក​អ្នកកាសែត​ដោយ​លោក​បាន​និយាយ​យោង​ដល់​របាយការណ៍​មួយ​របស់​ក្រសួង​ការបរទេស​អំពី​ចលនា​របស់​លោកស្រី។ ​បងប្រុស​របស់​លោកស្រី​គឺ​អតីត​នាយក​រដ្ឋមន្ត្រី Thaksin Shinawatra បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ក្រុង​ Dubai ចាប់តាំង​ពីពេល​ដែល​លោក​បាន​ត្រូវ​ទម្លាក់ពី​តំណែង​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ២០០៦។

កាលពី​ថ្ងៃពុធ​ តុលាការ​កំពូល​នៃ​ប្រទេស​ថៃ​បាន​កាត់​ទោស​លោកស្រី Yingluck ដោយ​កំបាំង​មុខ​ឱ្យ​ជាប់គុក៥ឆ្នាំ​ពី​បទ​ចោទប្រកាន់​ថា​ធ្វេសប្រហែស​ទាក់ទិន​ជាមួយ​គម្រោងការណ៍ទិញ​អង្ករ។ ជា​ដំបូង​ឡើយ​សាលក្រម​នេះ​នឹង​ត្រូវ​ប្រកាស​ខែ​មុន​ ក៏​ប៉ុន្តែ​លោកស្រី​ Yingluck មិន​បាន​ចេញ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ទេ។

រដ្ឋាភិបាល​បាន​ខាតបង់​ប្រាក់​ជាង​១ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​នេះ​ដែល​បាន​ទិញ​អង្ករ​ដោយ​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ក្នុងទី​ផ្សារពី​ក្រុមកសិករ​ក្រីក្រ​ដោយ​មាន​គោលបំណង​លក់​អង្ករ​នេះ​ជា​ថ្មី​ដោយ​តម្លៃ​ខ្ពស់​ជាង​មុន។​

លោកស្រី​ Yingluck បាន​បដិសេធ​ការចោទ​ប្រកាន់​ទាំង​នេះ​ដោយ​លោកស្រី​បាន​អះអាង​ថា វា​ទាក់ទិន​នឹង​រឿង​នយោបាយ៕

XS
SM
MD
LG