ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ថៃ​នឹង​ធ្វើ​ការ​ចោទប្រកាន់​ជន​សង្ស័យ​ដែល​ជួញ​ដូរ​មនុស្ស


អ្នក​ស៊ើប​អង្កេត​នៃ​នាយកដ្ឋាន​ស៊ើប​អង្កេត​ពិសេស​របស់​ថៃ​សួរ​ចម្លើយ​ជន​សង្ស័យ​សំខាន់​ម្នាក់​នៅ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥។

ប៉ុន្មាន​ថ្ងៃ​មុន​ពេលសហរដ្ឋ​អាមេរិក​បញ្ចេញ​របាយការណ៍​សាកលលោក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្តី​ពីការ​ជួញ​ដូរ​មនុស្ស ក្រុម​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា ​ជន​សង្ស័យជួញ​ដូរ​មនុស្ស​ចំនួន​៧២​នាក់ ​ដែល​បាន​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំង​រួច​ទៅ​ហើយនោះ​ត្រូវ​រងការ​ចោទ​ប្រកាន់​ពី​បទ​ចោទ​ប្រកាន់​នានា​ ខណៈ​ដែល​មាន​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ដើម្បី​ចាប់​ខ្លួន​មនុស្ស​៤៥នាក់​បន្ថែម​ទៀត។

​លោក Wanchai Roujanavong ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង​បាងកក​ថា «យើង​នឹង​ចោទ​ប្រកាន់​មនុស្ស​៧២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន‍»។​ ចំពោះ​មនុស្សដែល​នៅ​រត់​គេច​ខ្លួន​នៅ​ឯ​បរទេសនៅឡើយ ​យើង​នឹង​ធ្វើ​ការ​ជាមួយ​ប៉ូលិស​ជាតិ​ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​មក​វិញ ​ស្រប​ទៅ​តាម​សន្ធិសញ្ញា​បត្យាប័ន។

ក្រុម​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គេ​នឹង​មិន​អាចអនុញ្ញាត​ឲ្យ​ជន​ទាំង​នេះ​ដាក់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ទេ។

​ក្នុង​ចំណោម​មនុស្ស​ដែល​ឃុំ​ខ្លួន​ទាំង​នេះ ​មាន​ឧត្តមសេនីយ៍​ឯក Manas Khongpaen ដែរ។

​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​យ៉ាង​ខ្លាំង​របស់​ថៃ​នៅ​ក្នុង​ខែ​ឧសភា ​បាន​ចាប់​ក្រុម​មន្រ្តី​ផ្សេង​ទៀត​ចំនួន​១៤​នាក់ ​រួម​មាន​មន្រ្តី​ប៉ូលីស​៤​នាក់​នៅ​ក្នុង​អ្វី​ដែល​លោក Aek Angsananont ​អនុ​ប្រធាន​ប៉ូលិស​ជាតិ​បាន​ចាត់​ទុក​ថា ​ជា​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ដ៏​ធំបង្អស់​របស់​ថៃ។

​លោក Matthew Smith ​នាយក​ប្រតិបត្តិ​អង្គការ Fortify Rights ​ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​មិន​យក​កម្រៃ​មាន​ទីតាំង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា «ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​នៅ​ពេល​សព្វថ្ងៃ​នេះ​បាន​ទទួល​ការ​ស្វាគមន៍‍»៕

XS
SM
MD
LG