ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​នឹង​បង្កើន​ការ​ធ្វើ​តេស្ត​​​ខណៈ​ករណី​ឆ្លង​កូវីដ​១៩​កាន់​តែ​ថយ​ចុះ


រូបឯកសារ៖ មនុស្ស​ម្នា​កំពុង​អង្គុយ​ក្នុង​គម្លាត​ឆ្ងាយ​ពីគ្នា នៅ​ការិយាល័យ​អន្តោប្រវេសន៍ នៅ​ទីក្រុង​បាងកក កាល​ពី​ខែ​មីនា។
រូបឯកសារ៖ មនុស្ស​ម្នា​កំពុង​អង្គុយ​ក្នុង​គម្លាត​ឆ្ងាយ​ពីគ្នា នៅ​ការិយាល័យ​អន្តោប្រវេសន៍ នៅ​ទីក្រុង​បាងកក កាល​ពី​ខែ​មីនា។

ប្រទេស​ថៃ​គ្រោង​នឹង​បង្កើន​ការ​ធ្វើ​តេស្ត​ចំពោះ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ ខណៈ​ដែល​ចំនួន​នៃ​ករណី​ឆ្លង​កូវីដ១៩ថ្មី​មាន​ការ​ធ្លាក់​ចុះ​មិន​លើស​ពី​ខ្ទង់​១០​ក្នុង​មួយ​ថ្ងៃ ហើយ​អាជីវកម្ម​មួយ​ចំនួន​ចាប់​ផ្តើម​បើក​ទ្វារ​ឡើង​វិញ។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ថៃ​មួយ​រូប​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រស្បតិ៍។

អ្នកនាំ​ពាក្យ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​តាមដាន​កូវីដ១៩​របស់​ថៃ​និយាយ​ថា រដ្ឋាភិបាល​ថៃគ្រោង​បង្កើន​ការ​ធ្វើ​តេស្ត​ពី​២៣០.០០០​ក្នុង​ពេល​នេះ​ដល់​ប្រមាណ​៤០០.០០០​តេស្ត ដែល​នេះ​ជា​ចំនួន​មធ្យម​សម្រាប់​ប្រទេស​ថៃ​ដែល​មាន​ប្រជាជន​រហូត​៦៦,៥​លាន​នាក់។

រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ​៣.០០០​ករណី និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួន​៥៥​នាក់។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​នឹង​រួម​បញ្ចូល​បន្ថែម​នូវ​អ្នក​ដែល​មាន​រោគសញ្ញ​ផ្តាសាយ​ធំ​ដែល​មិនមែន​ក្តៅខ្លួន ​ឬ​អ្នក​ដែល​មាន​ស្ថានភាព​មិនអាច​ស្គាល់​ក្លិន​ ដែល​ក្នុង​ប្រភេទ​នេះ​មាន​តេស្ត​ចំនួន​ ៨៥.០០០។

អាជ្ញាធរ​ក៏​នឹង​ផ្តល់​ការ​ធ្វើ​តេស្ត​សម្រាប់​អ្នក​ធ្វើ​ការ​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា​បុគ្គលិក​ពេទ្យ បុគ្គលិក​សន្តិសុខ ពលករ​ចំណាក​ស្រុក អ្នក​បើកបររថភ្លើង​និង​រថយន្ត​ក្រុង និង​អ្នក​ដឹកជញ្ជូន​ទំនិញ​ជា​ដើម ប៉ុន្តែ​នឹង​មិន​មាន​តេស្តភ្លាមៗសម្រាប់​ពលរដ្ឋ​ទូទៅ​ទេ។​

ករណី​ការ​ឆ្លងថ្មី​នៃវីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ថយ​ចុះ​ចាប់​តាំង​ពី​ខែ​មេសា ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ថៃ​កំពុង​ពិចារណា​អំពី​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ដំណាក់កាល​ទី​២​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG