ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របប​យោធា​ថៃ​បង្ក្រាប​បញ្ញវន្ត​និង​សកម្មជន​ដែល​និយាយ​ឥត​សំចៃ

Ma'aikacin kiwon lafiya yana taimakawa wani wanda hatsarin Mina da yayi sandiyar mutuwar mutane da kuma jirkita wasu ya rutsa da shi.

Ma'aikacin kiwon lafiya yana taimakawa wani wanda hatsarin Mina da yayi sandiyar mutuwar mutane da kuma jirkita wasu ya rutsa da shi.

របប​យោធាគ្រប់គ្រង​ប្រទេស​ថៃ​បានកោះ​ហៅ​និង​ឃុំខ្លួនសកម្មជន​និង​និង​បញ្ញវន្ត​នៅ​ក្នុង​មួយ​សប្តាហ៍​ក្រោយ​ដែល​ក្រុម​យោធា​នេះ​បាន​ចូលកាន់កាប់​អំណាច​តាម​រយៈ​រដ្ឋប្រហារ។ ក្រុម​យោធា​និយាយ​ថា ​ខ្លួន​កំពុង​ធ្វើ​របៀបវារៈ​កែទម្រង់​មួយ​ដែល​មាន​គោលដៅដោះស្រាយ​វិបត្តិ​ជាប់​គាំងនយោបាយរបស់​ប្រទេស​ថៃ​រយៈ​ពេល​ជាង​៦​ខែ​មក​នេះ។

ចាប់​តាំង​ពី​ក្រុម​យោធា​នៃ​ប្រទេស​ថៃ គឺ​ក្រុមប្រឹក្សា​រក្សាសន្តិភាពនិង​សណ្តាប់​ធ្នាប់​ជាតិបាន​កាន់​កាប់​អំណាច​មក បាតុករ​ប្រឆាំង​រដ្ឋប្រហារ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រាជធានី​បាងកក​ ក្នុង​ព្រឹត្តិការណ៍​ជួប​ជុំ​គ្នា​រៀបចំ​ភ្លាមៗ​តាម​ការ​ផ្ញើ​សារតាម​ទូរស័ព្ទ​និង​តាមបណ្តាញ​សង្គម។

ក្រុម​ទាហាន​ត្រូវ​គេ​បញ្ជូន​ឲ្យទៅ​ប្រឈម​នឹងក្រុម​បាតុករ​និង​ដើម្បីបោស​សម្អាត​ផ្លូវ​នានា ហើយ​ពេល​ខ្លះ​ពួក​គេ​បាន​ចាប់​ខ្លួន​ពួក​បាតុករ​ចំពោះ​ការ​ប្រឆាំង​នឹង​បំរាម​ហាម​មិន​ឲ្យ​ជួប​ជុំ​គ្នា។ របប​យោធា​ក៏​បាន​កោះហៅ​មន្ត្រី​នៃ​រដ្ឋាភិបាល​ដែល​ត្រូវ​បណ្តេញ​ចេញ​ សកម្មជន និង​ក្រុម​បញ្ញវន្ត ហើយ​ឃុំ​ខ្លួន​ពួក​គេជា​ច្រើន​ដោយ​មិនមាន​កាល​កំណត់​ នៅ​ឯ​ទីតាំង​សម្ងាត់​មួយ។

ពួក​គេ​ភាគ​ច្រើន​បាន​គោរព​បទ​បញ្ជា​ ហើយ​បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​យោធា។ ប៉ុន្តែ​មាន​សកម្មជន​មួយ​ចំនួន ដូច​ជា​លោក Sombat Boonngamanong សកម្មជន​ចលនា«អាវ​ក្រហម»​ដែល​គាំទ្រ​រដ្ឋាភិបាល បាន​បដិសេធ​មិន​គោរព​តាម​បទបញ្ជា​នេះ។

ផ្ទុយ​ទៅ​វិញ លោក Sombat ថ្លែង​ថា អាជ្ញាធរ​អាច​មក​តាមរក​លោក​នៅ​តាមហាងអាហារ​ McDonald’s របស់​ក្រុង​បាងកក ដែល​នៅ​ទី​នោះ​មាន​ក្រុម​បាតុករ​ប្រមូល​ផ្តុំ​ភ្លាមៗ​មិន​ឲ្យ​ដឹង​មុន​ ពាក់​របាំង​មុខ​ដែល​មាន​រូប​លោក Sombat។ អ្នក​នាង Chatuporn ជា​បាតុករ​ម្នាក់។ អ្នក​នាង​និយាយ​ថា ​យុទ្ធសាស្ត្រ​ប្រមូល​ផ្តុំ​ថ្មី​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​មេដឹកនាំ​នយោបាយ​របស់​ពួក​គេ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

អ្នក​នាង Chatuporn​ ពន្យល់​ថា៖ «ដោយសារ​លោក Sombat លេង​ល្បែងពាក់​មុខ​ជាមួយ​មនុស្ស​គ្រប់​រូប គឺ​ថា​ប្រសិន​បើ​អ្នក​ចង់​ចាប់​ខ្លួន​គាត់ សូម​ទៅ​ចាប់​ខ្លួន​គាត់​នៅ​គ្រប់កន្លែង។ គឺ​ពួក​យើង​មាន​នៅ​គ្រប់​ទី​កន្លែង គឺ​អាច​មាន​ជា​បាតុកម្ម​ភ្លាមៗ​យ៉ាង​ដូច្នេះ។ ព្រោះ​ពួក​គេ​ចង់​ចាប់​មេដឹកនាំ​ទាំង​អស់​ ពួក​គេ​បាន​ចាប់​នាយករដ្ឋមន្ត្រី​របស់​យើង​និង​បាន​ឃុំ​ខ្លួនគាត់​នៅ​កន្លែង​សម្ងាត់​មួយ​ ប៉ុន្តែ​លោក Sombat ជា​អ្នក​ដែល​ពួក​គេ​ចាប់​មិន​បាន»។

ក្រៅ​ពី​លោក Sombat ក្រុម​យោធា​ក៏​បាន​កោះហៅ​និង​ចាប់​ខ្លួន​អ្នក​កាសែត​និង​បញ្ញវន្ត​ផង​ដែរ ក៏​ដូច​ជា​ចាប់​អ្នក​ដឹកនាំ​នយោបាយ​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ។

មេដឹកនាំ​រដ្ឋប្រហារ​និង​ជា​មេបញ្ជាការ​កងទ័ព គឺ​លោក Prayuth Chan-ocha បាន​ថ្លែង​ថា ​លោក​សង្ឃឹម​ថា​ការ​គ្រប់គ្រង​របស់​យោធា​នឹង​បញ្ចប់​វិបត្តិ​នយោបាយ​ដ៏​រ៉ាំ​រ៉ៃ​របស់​ប្រទេស​ថៃ។ វិបត្តិ​នេះ​កើត​ឡើង​ដោយ​សារ​រដ្ឋាភិបាល​ដែល​ជាប់​តាម​ការ​បោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​ ហើយ​នឹង​ក្រុមអ្នក​ប្រឆាំង​ មិន​អាច​ឈាន​ដល់​ការ​ធ្វើ​សម្បទាន​ណា​មួយ ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​រាប់​ខែ​ដែលរាំងស្ទះ​រាជធានី​បាងកក។

លោក Werachon Sukhondhapatipak អ្នក​នាំពាក្យ​រង​របស់​យោធា​ថៃ​និយាយ​ថា យោធា​នឹង​លះបង់​អំណាច​គ្រប់គ្រង​ប្រទេស​វិញ នៅ​ពេល​ដែល​ខ្លួន​បាន​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ។

«គឺ​សន្តិសុខ សន្តិភាព និង​សណ្តាប់​ធ្នាប់។ សន្តិភាព​និង​សណ្តាប់ធ្នាប់​ ពលរដ្ឋថៃ​នឹង​ចុះ​សម្រុង​គ្នា ហើយ​វា​ត្រូវ​តែ​ជា​សន្តិភាពនិង​សណ្តាប់​ធ្នាប់យូរ​អង្វែង មិនមែន​គ្រាន់​តែ​សន្តិភាព​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ទេ។ ហើយ​បន្ទាប់​ពី​នោះ​មកទើប​យើង​នឹង​បន្ត​និយាយ​គ្នា​អំពី​ការ​បោះឆ្នោត។ ប៉ុន្តែ​សម្រាប់​ពេល​នេះ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​អស់របស់​ប្រទេស​នេះ ជា​ពិសេស​បញ្ហា​ចម្បងៗ»។

អ្នក​នាំ​ពាក្យ​នោះបាន​សន្យា​ថា មេ​ដឹកនាំ​នយោបាយ​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន ​នឹង​ត្រូវ​ដោះលែង​វិញនៅ​ពេល​ដែល​ទី​ផ្លូវ​សាធារណៈ​ចាប់​មាន​សណ្តាប់​ធ្នាប់​ឡើង​វិញ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់លម្អិត​ថា​ នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ត្រូវ​ឃុំ​ខ្លួន​ដទៃ​ទៀត​ទេ។

លោក Pavin Chachavalpongpun ជា​អ្នក​វិភាគ​នយោបាយនិង​ជា​អតីត​អ្នក​ការទូត​មួយ​រូប​ស្ថិត​នៅ​ក្នុង​ចំណោមមនុស្ស​ដែល​ត្រូវ​យោធា​កោះហៅ​ឲ្យ​ទៅ​បង្ហាញ​ខ្លួន។ ប៉ុន្តែ​លោក​ថ្លែង​ថា លោក​មិន​បាន​ឆ្លើយ​តប​តាម​ការ​បញ្ជា​នោះ​ទេ ដោយ​សារ​លោក​មិន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋប្រហារ​នេះ។ លោក​ថាការ​កោះហៅ​ជា​ការ​រំលោភ​សេរីភាព​នៃ​ការ​ស្រាវជ្រាវ​និង​ជា​ការ​ប៉ុនប៉ង​គំរាម​កំហែង។

លោក Pavin និយាយ​ថា៖ «នេះ​ជា​រដ្ឋប្រហារ​លើក​ទី​១៩​ហើយ។ ការណ៍​ដែល​ពួក​គេ​ចាប់​ផ្តើម​យាយីបញ្ញវន្ត​និង​អ្នក​ស្រាវជ្រាវ​គឺ​ជា​អ្វី​ដែល​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន។ គឺ​ដំបូង​បំផុត​ពួក​គេ​ព្យាយាម​កំណត់​ខ្លឹមសារ​ដែល​ពលរដ្ឋបញ្ជូន​ទៅ​វិញ​ទៅ​មក​ទូទាំង​ប្រទេស។ ខ្ញុំ​គិត​ថា​ក្រុម​បញ្ញវន្ត​អាច​គំរាម​កំហែង​ដល់​តួនាទី​អំណាច​របស់​ក្រុម​អ្នក​ធ្វើ​រដ្ឋប្រហារ»។

លោក Pavin ជឿ​ថា​ ដំណើរ​ការ​កោះហៅ​អ្នក​ដែល​និយាយ​ឥត​សំចៃ​ ដោយ​មាន​ការ​គំរាមអំពី​ការ​កាត់​ទោសនៅ​ពេល​អនាគត​នៅក្រោម​ច្បាប់​អាជ្ញាសឹក​និង​ច្បាប់ប្រមាថ​ព្រះ​ជេស្តា​ផង នឹង​កាន់​តែ​ធ្វើ​ឲ្យ​រដ្ឋប្រហារ​នេះ​បាត់​បង់​ភាព​ស្រប​ច្បាប់​ថែម​ទៀត។ លោក Pavin និយាយ​ថា រឿង​នេះនឹង​កាន់​តែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រិះគន់​ចំពោះ​របប​យោធា​ថែម​ទៀត៕

​ប្រែសម្រួល​ដោយ សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG