ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសថៃនឹងបន្ធូរបន្ថយនីតិវិធីឆ្លងព្រំដែនប្រឆាំងនឹងវីរុសកូរ៉ូណា


រូបឯកសារ៖ អ្នករស់នៅក្នុងទីក្រុងបាងកក ឈររក្សាគម្លាតពីគ្នានៅមុខផ្សារទំនបើ Siam Paragon ដោយមានពាក់ម៉ាស់ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​ថៃ​បាននិយាយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រទេស​ថៃ​នឹង​បន្ធូរ​បន្ថយ នីតិវិធី​ប្រឆាំង​នឹង វីរុសកូរ៉ូណា ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ពី​បរទេស​មក​ទទួល​ការព្យាបាល​បន្ថែម​ទៀត ​ចាប់​ពី​ខែក្រោយ ​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​មន្ទីរពេទ្យ​ដែល​ចង់​ព្យាបាល​អតិថិជន​មកពី​ក្រៅ​ប្រទេស។​

ប្រទេសថៃ​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​វេជ្ជសាស្ត្រ​ ទាក់ទាញ​អ្នក​ជម្ងឺ​មក​ពី​តំបន់​អាស៊ី​មជ្ឈឹមបូព៌ា​ និង​ប្រទេស​ផ្សេង​ទៀត។​ យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ បាន​ឱ្យដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​ ប្រទេស​នេះ​មាន​អត្រាអ្នក​ជំងឺ​បរទេស​ចំនួន ​៦៣ម៉ឺន ២​ពាន់​នាក់ ​ដែលបាន​ចំណាយ​ប្រាក់​ចំនួន ​៣,៩​ពាន់លាន​ដុល្លារ។ ​ប៉ុន្តែ ការ​រឹតត្បិត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសនេះ ​បាន​បន្ថយ​ចំនួន​អ្នក​ជំងឺ​បរទេស​ជាទូទៅ ​ចាប់តាំង​ពី​ខែ​មេសា។​

មន្ត្រីសុខាភិបាល​ជាន់ខ្ពស់​ លោក​ Tares Krassanairawiwong ​បាន​ប្រាប់​រ៉យទ័រ​ថា​ មាន​អ្នក​ជំងឺ​បរទេស​ចំនួនតែ ១៧២​នាក់​ប៉ុណ្ណោះ​ ដែលត្រូវបាន​អនុញ្ញាត​ចាប់​តាំង​ពីមាន​ការ​បន្ធូរបន្ថយ​វិធាន​ការ​នេះ ​នៅ​ក្នុង​ខែ​កក្កដា។​ ប៉ុន្តែឥឡូវ​នេះ​មណ្ឌលសុខភាព​បន្ថែម​ទៀត​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យទទួល​យក​អ្នក​ជំងឺ​បរទេស។​

ប្រធាន​ប្រតិបត្ដិ​មន្ទីរពេទ្យ​ Thonburi Healthcare Group Pcl ​លោក​ Boon Vasin បាន​ប្រាប់​រ៉យទ័រ​ថា ​អ្នក​ជំងឺ​ ៤​នាក់ ​របស់​មន្ទីរពេទ្យ​លោក​បានស្លាប់​ ដោយសារ​ពួកគេមិន​អាច​ទទួល​បាន​ការ​អនុញ្ញាត។​លោក​បាន​មាន​ប្រសាសន៍ដូច​នេះ ​ដោយ​លើក​ឡើង​ពីអ្នក​ជំងឺដែល​ត្រូវការ​ការព្យាបាល​ជំងឺ​បេះដូង​ទឹកនោម​ផ្អែម​និង​ជំងឺ​មហារីក។ ​

លោក​ Boon​ បាន​និយាយ​ថា​ ការ​អនុញ្ញាត​មិន​មាន​ភាព​ស៊ីចង្វាក់​គ្នាទេ ​ហើយ​លោក​បាន​ជំរុញ​ឱ្យអាជ្ញាធរ​បញ្ជាក់​និង​បន្ធូរបន្ថយ​វិធាន​ការ​នេះ។​ ប្រទេស​ថៃមាន​អ្នក​ឆ្លងវីរុស​នេះ​ចំនួន ​៣.៤០៤​នាក់ និង​មាន​អ្នកស្លាប់​ចំនួន ​៥៨​នាក់។​ លោក​បានរំពឹងថា​ អ្នក​ជំងឺ​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់ព្រំដែន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ និង​កម្ពុជា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG