ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រថៃកំទេចសុបិន្តខាងនយោបាយរបស់បងស្រីព្រះអង្គ


ម្ចាស់ក្សត្រីអ៊ុបុលរតនា ដែលមានព្រះជន្ម៦៧ព្រះវស្សា នឹងក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សដើម្បីឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី២៤ ខែមិនាខាងមុននេះ។
ម្ចាស់ក្សត្រីអ៊ុបុលរតនា ដែលមានព្រះជន្ម៦៧ព្រះវស្សា នឹងក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សដើម្បីឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី២៤ ខែមិនាខាងមុននេះ។

ព្រះមហាក្សត្រនៃប្រទេសថៃ បានកំទេចផែនការរបស់បងស្រីរបស់ព្រះអង្គដើម្បីក្លាយជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្រ្តីរបស់ប្រទេសថៃ។

គណបក្ស Thai Raksa Chart បានប្រកាសកាលពីថ្ងៃសុក្រថា ម្ចាស់ក្សត្រីអ៊ុបុលរតនា ដែលមានព្រះជន្ម៦៧ព្រះវស្សា នឹងក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សដើម្បីឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី២៤ ខែមិនាខាងមុននេះ។

សេចក្តីសង្ឃឹមខាងនយោបាយរបស់ម្ចាស់ក្សត្រី បានត្រូវកំទិចសើ្ទរភ្លាមៗនៅពេលដែលព្រះអនុជរបស់ម្ចាស់ក្សត្រីគឺព្រះមហាក្សត្រ បានចេញសេចក្តីថ្លែងការណ៍ខ្លីហើយច្បាស់មួយដោយនិយាយថា បេក្ខភាពរបស់បងស្រីព្រះអង្គ ជាការមិនត្រឹមត្រូវទាល់តែសោះ ហើយនឹងប្រឆាំងប្រពៃណីនិងវប្បធម៌ជាតិ។

គណបក្ស Thai Raksa Chart បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ ថា «ខ្លួន នឹងធ្វើទៅតាមព្រះរាជបញ្ជា»។

លោក Puangthong Pawakapan ជាសាស្ត្រាចារ្យខាងវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យជូឡា ឡុងកន បានប្រាប់ទីភ្នាក់ព័ត៌មានបារាំង AFP ថា ការមិនយល់ព្រមរបស់ព្រះមហាក្សត្រ បានធ្វើឲ្យបេក្ខភាពបងស្រីរបស់ព្រះក្លាយជាមោឃៈ ភាព។
គណបក្ស Thai Raksa Chart បានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា «ខ្លួន នឹងគោរពប្រពៃណីនិងទំនៀមទម្លាប់នេះ»។

នៅក្នុងសារដែលបានចុះផ្សាយតាម Instagram នៅថ្ងៃសៅរ៍នេះ ព្រះម្ចាស់ក្សត្រី ដែលមិនបាននិយាយដល់ឈ្មោះរបស់ព្រះអនុជព្រះអង្គឬផែនការខាងនយោបាយដែលត្រូវបានគេកំទិច បានថ្លែងអំណរគុណដល់ពួកអ្នកគាំទ្ររបស់ម្ចាស់ក្សត្រីចំពោះក្តីស្រឡាញ់និងមេត្តាករុណារបស់ពួកគេ។

ប្រទេសថៃ មានរបបរាជាធិបតីអាស្រ័យរដ្ឋធម្មនុញ្ញចាប់តាំងពីឆ្នាំ១៩៣២មក៕

XS
SM
MD
LG