ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ថៃ​ចាប់ខ្លួន​អ្នក​បើកបរ​និងកំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​នៃ​ការឆេះ​រថយន្ត​ដឹក​សិស្ស​សាលា​ដែល​បាន​សម្លាប់​មនុស្ស២៣នាក់


រូបថត​ជនរងគ្រោះ​នៅសាលា​ Wat Khao Phraya Sangkharam​ នៃរថយន្តក្រុង​ដែលត្រូវបានភ្លើង​ឆេះនៅទីក្រុងបាងកក​ប្រទេស​ថៃកាលពីថ្ងៃទី​០២ តុលា ឆ្នាំ២០២៤។
រូបថត​ជនរងគ្រោះ​នៅសាលា​ Wat Khao Phraya Sangkharam​ នៃរថយន្តក្រុង​ដែលត្រូវបានភ្លើង​ឆេះនៅទីក្រុងបាងកក​ប្រទេស​ថៃកាលពីថ្ងៃទី​០២ តុលា ឆ្នាំ២០២៤។

ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​អ្នក​បើកបរ​រថយន្ត​ដឹក​សិស្សក្មេងៗ​និង​គ្រូ​បង្រៀន​ដែល​បាន​ឆេះភ្លើង​ហើយ​បាន​សម្លាប់​មនុស្ស២៣នាក់​នៅ​ជាយក្រុង​បាងកក នៅពេល​ដែល​ក្រុម​គ្រួសារ​បាន​ទៅដល់​រាជធានី​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ជួយ​កំណត់​អត្ត​សញ្ញាណមនុស្ស​ជាទីស្រឡាញ់​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

រថយន្តBusមួយ​គ្រឿង​ដែល​បាន​ដឹក​គ្រូ​បង្រៀន៦នាក់​និង​សិស្ស​បឋម​សិក្សា​និង​មធ្យម​សិក្សា​ចំនួន៣៩នាក់​បាន​ធ្វើ​ដំណើរ​ពី​ខេត្តUthai Thani ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល៣រយ​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​រាជធានី​បាងកក​សម្រាប់​ការធ្វើ​ដំណើរ​របស់​សាលារៀន​នៅ​ក្រុង Ayutthaya និង​ខេត្ត Nonthaburi កាលពី​ថ្ងៃ​អង្គារ។ អគ្គីភ័យ​បាន​ចាប់ផ្តើម​ខណៈដែល​រថយន្ត Bus នោះ​បាន​ស្ថិត​នៅ​ផ្លូវ Highway នៅ​ភាគ​ខាង​ជើង​រាជធានី​ហើយ​បាន​រាលដាល​យ៉ាង​រហ័ស​ដែល​មិន​អាច​ធ្វើ​ឱ្យ​គេច​ខ្លួន​បាន។

លោកTrairong Phiwpan ប្រធាន​ការិយាល័យ​កោសល្យវិច័យ​របស់​ប៉ូលិស​បាន​និយាយ​ថា​សាកសព​មនុស្ស២៣នាក់​បាន​ត្រូវ​យកចេញ​ពី​រថយន្ត Busនោះ។ ការងារ​ស្វែងរក​និង​ការបញ្ជាក់​នៃ​ចំនួន​សរុប​មនុស្ស​ស្លាប់​បាន​ត្រូវ​ពន្យាពេល​កាលពី​ដំបូង​ពីព្រោះតែ​រថយន្ត​ឆេះ​ខ្ទេច​ដែល​មកពី​ការប្រើ​ឧស្ម័ន​ធម្មជាតិ នៅ​ក្តៅ​ខ្លាំង​ពែក​ដែល​ត្រូវ​ចំណាយ​ពេល​រាប់​សិប​ម៉ោង។

ក្រុម​គ្រួសារ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្តVanពី​ខេត្ត Uthai Thani ទៅ​កាន់​មន្ទីរ​កោសល​វិច័យ​នៅឯ​មន្ទីរពេទ្យ​ធំ​របស់​ប៉ូលិស​នៅ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ផ្តល់​សំណាក DNA របស់​ពួក​គេ​សម្រាប់​ដំណើការ​កំណត់​អត្តសញ្ញាណ។ លោក Kornchai Klaiklung ជំនួយការប្រធាន​ប៉ូលិស​ថៃ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ក្រុម​កោសល​វិច័យ​បាន​ធ្វើការ​យ៉ាង​ឆាប់រហ័ស​ទៅតាម​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ។

អ្នក​បើកបរ​រថយន្ត​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស​ថា Saman Chanput បាន​ចូល​សារភាព​កាលពី​រសៀល​ថ្ងៃ​អង្គារប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អគ្គីភ័យ​នោះ។ ប៉ូលិស​បាន​និយាយ​ទៀត​ថា​ពួកគេ​បាន​ចោទប្រកាន់​អ្នក​បើកបរ​រថយន្ត​នោះ​ពី​ការបើកបរ​ធ្វេសប្រហែស​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​រងរបួស ខកខាន​មិន​បាន​បញ្ឈប់​ដើម្បី​ជួយ​មនុស្ស​ផ្សេង​ទៀត​និង​ខកខាន​មិន​បាន​រាយការណ៍​ពី​គ្រោះថ្នាក់​នេះ។

អ្នក​បើកបរ​នោះ​បាន​ប្រាប់​ពួក​អ្នក​ស៊ើបអង្កេត​ថា​លោក​បាន​បើកបរ​ធម្មតា​រហូតទាល់​រថយន្ត​ដឹក​សិស្ស​សាលា​នោះ​ឃ្លីងឃ្លោង​ដោយសារ​កង់​ស្តាំ​ខាង​មុខ​របស់​វា បាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​និង​កៀរ​របាំង​បេតុង​ផ្លូវ Highway ដែល​បាន​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ។ នេះ​បើ​តាម​លោក Chayanont Meesati អនុ​ប្រធាន​ប៉ូលិស​ប្រាប់​ពួក​អ្នក​យកព័ត៌មាន៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG