ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ម្ចាស់​អាជីវកម្ម​ជនជាតិ​ថៃ​នានា​នៅ​ទីក្រុង Atlanta រដ្ឋ Georgia តក់ស្លុត​ចំពោះ​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​អង្គារ


ពលរដ្ឋរស់នៅទីក្រុង Atlanta បាននាំគ្នាដម្កល់បាច់ផ្កាគោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ៨ នាក់ ដែលត្រូវបានបាញ់សម្លាប់ កាលពីយប់ថ្ងៃអង្គារ នៅរដ្ឋ Georgia កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

ម្ចាស់​អាជីវកម្ម​នានា​ក្នុង​សហគមន៍​ជនជាតិ​ថៃ​នៅ​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia បាន​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​ដោយសារ​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង Atlanta ដែល​បាន​សម្លាប់​ស្ត្រី​ជាតិ​សាសន៍​អាស៊ី​ជា​ច្រើន។

លោក Ajna Danwong ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន Curry Curry Thai នៅ​ទីក្រុង Atlanta បាន​បញ្ជាក់​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​ភាសា​ថៃ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​នេះ ដោយសារតែ​អាជីវកម្ម​របស់​លោក​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីកន្លែង​កើតហេតុ។

លោក​និយាយ​ដូច្នេះ​ថា៖ «យើង​បាន​បិទ​ភោជនីយដ្ឋាន​ដោយ​ហេតុផល​ជាក់ស្តែង គឺ​ដើម្បី​សុវត្ថិភាព​របស់​មនុស្ស​គ្រប់​គ្នា»។

នៅ​តំបន់ Los Angeles រដ្ឋ California ដែលជា​តំបន់​ដែល​មាន​ហាង​ម៉ាស្សា​ថៃ​ច្រើន​ជាង​ទីក្រុង​នានា​នៅ​សហរដ្ឋ​អាមេរិក អ្នកស្រី Sangthong Sangkaew ប្រធាន​សមាគម Nuad Thai and Spa បាន​និយាយ​ថា៖ «ខ្ញុំ​ខ្វល់ខ្វាយ​អំពី​ស្ថានការណ៍​នេះ ដោយសារ​លើក​នេះ​វា​បាន​កើតឡើង​ចំពោះ​ជាតិ​សាសន៍​អាស៊ី​ដោយ​ផ្ទាល់»។

អ្នកស្រី​ក៏​បាន​និយាយ​ផងដែរ​ថា ម្ចាស់​អាជីវកម្ម​នានា​នៅ​តំបន់ Los Angeles បាន​ជួប​ពិភាក្សា​តាម​អនឡាញ​ជាមួយ​មន្រ្តី​ប៉ូលិស​ក្រុង Los Angeles អំពី​វិធានការ​សន្តិសុខ​នានា៕

XS
SM
MD
LG