ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ថៃ​មាន​ផែនការ​ចំណាយ​ថវិកា​២៣​ពាន់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ការ​ភ្ជាប់​ផ្លូវ​រថភ្លើង​លឿន


រដ្ឋាភិបាល​ថៃ​ចង់​​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ជាតិ។ នៅ​ក្នុង​រូបថត​នេះ​អ្នក​លក់​តាម​ផ្លូវ​រើ​តូប​បណ្តោះ​អាសន្ន​និង​អីវ៉ាន់​​ដើម្បី​ឲ្យ​រថភ្លើង​បើក​កាត់​នៅ​ខេត្ត Samut Songkhram កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
រដ្ឋាភិបាល​ថៃ​ចង់​​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ជាតិ។ នៅ​ក្នុង​រូបថត​នេះ​អ្នក​លក់​តាម​ផ្លូវ​រើ​តូប​បណ្តោះ​អាសន្ន​និង​អីវ៉ាន់​​ដើម្បី​ឲ្យ​រថភ្លើង​បើក​កាត់​នៅ​ខេត្ត Samut Songkhram កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។

នៅ​ចុង​ខែ​កក្កដា រដ្ឋាភិបាល​យោ​ធា​ថៃ​បាន​អនុម័ត​ថវិកា​២៣​ពាន់​លាន​ដុល្លារ​សម្រាប់​ផែនការ​៨​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ផ្លូវដែក​ជាតិ។ ​ការ​រិះគន់​រដ្ឋាភិបាល​ហើយ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ​ត្រូវ​បាន​រឹតត្បិត ​ចាប់​តាំង​ពីពួក​អាជ្ញាធរ​បាន​ចាត់​ទុក​ការ​ប្រឆាំង​សាធារណ​ថា​ជា​ការ​ខុសច្បាប់។ ក៏​ប៉ុន្តែ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ កំពុង​ព្រមាន​មេដឹកនាំ​រដ្ឋ​ប្រហារយោធា​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពេក​លើ​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច។

កម្មវិធី​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទឹក​ប្រាក់​២៣​ពាន់​លាន​ដុល្លារ​ដែល​ត្រូវប្រកាសនៅចុង​ខែ​កក្កដា កត់​សម្គាល់​ពី​ជំហាន​មួយ​ទៀត​របស់​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ថៃ​ដើម្បី​ជំរុញ​និង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រសើរ​ឡើង។

កម្មវិធី​រយៈ​ពេល​៨​ឆ្នាំ​ គ្រប​ដណ្តប់​ការ​ស្តារ​ឡើង​វិញ​ជា​ទ្រង់ទ្រាយ​ធំ​ដល់បណ្តាញ​ផ្លូវ​ដែកទូទាំង​ប្រទេស​ ​រួមមាន​រទេះ​ភ្លើង​លឿន​ដែល​នៅ​ទី​បញ្ចប់​ភ្ជាប់​ជាមួយ​ប្រទេស​ចិន ​ភ្ជាប់​ជាមួយ​ឆ្នេរសមុទ្រ​ខាង​កើត​ដែល​ជា​តំបន់​ឧស្សាហកម្ម​និង​តំបន់​នានា​នៅ​ភាគឦសាន្ត​របស់​ថៃ។

លោកស្រី​ Luxman Attapich សេដ្ឋ​វិទូ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និយាយ​ថា ​ផែនការ​នោះ​បង្ហាញ​ពី​របៀប​ពួក​អាជ្ញាធរ​កំពុង​ប្រុង​ប្រៀប​រៀប​ចំសម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC) ដែល​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៥ ​និង​ចាប់​ផ្តើម​បំបាត់​ឧបសគ្គ​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ភ្ជាប់​សេដ្ឋកិច្ចក្នុង​ចំណោម​ប្រទេស​ជាតិ​នានាក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ស្រី​ថ្លែង​ថា៖ «រដ្ឋបាល​យោធា​និង​ទីប្រឹក្សា​របស់​ពួកគេ ​ប្រាកដ​ជា​ឲ្យ​តម្លៃ​ពី​ការ​ភ្ជាប់​គ្នា​ទាំង​នេះ។ ​វា​មិនមែនត្រឹម​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ានទេ ក៏ប៉ុន្តែ ​នៅ​ពេល​ដែល​ពួកគេ ​ពិភាក្សា​ពីតំបន់​សេដ្ឋកិច្ច​ព្រំដែន​ហើយ​ការ​ភ្ជាប់​ជាមួយ​ទំនាក់ទំនង​ដែល​មិន​ទាន់​មាន​ជាមួយ​ប្រទេស​ជិត​ខាងហើយ​ក៏​ពិភាក្សាពី​ផ្លូវ​រថភ្លើង​នេះ​ភ្ជាប់​ជាមួយ​ប្រទេស​ចិន ​ដូច្នេះ​វា​ប្រាកដ​ជា​ហួស​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)។ ពួក​គេ​កំពុង​គិត​អំពីកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ហើយ​នឹង​ភ្ជាប់​គ្នានៅ​ក្នុង​តំបន់»។

ចាប់​តាំង​ពី​ការ​រឹបអូស​យក​អំណាច​កាល​ពី​ថ្ងៃ​ទី​២២​ខែ​ឧសភា បន្ទាប់​ពី​ការ​ចលាចល​ខាង​នយោបាយ​ ​ពួក​យោធា​បាន​បង្កើន​ចំណង​ទាក់​ទង​ខាង​សេដ្ឋ​កិច្ចនិង​ពាណិជ្ជកម្ម​ជាមួយ​ចិន ​ហើយ​កំពុង​ស្វែង​រក​ការ​បង្កើន​ការ​នាំ​ចេញ​ខាង​កសិកម្ម ជា​ពិសេស​អង្ករ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល។

រដ្ឋាភិបាល​ស៊ីវិល​មុន​របស់​លោកស្រី​នាយករដ្ឋ​មន្រ្តី​ Yingluck Shinawatra ក៏​បាន​ចាប់​ផ្តើម​សេចក្តី​ព្រាង​ច្បាប់​ការ​ចំណាយ​វិស័យដឹក​ជញ្ជូន​ដែរ។ ក៏ប៉ុន្តែ ​កម្មវិធី​ដែល​មាន​តម្លៃ​៦៥​ពាន់​លាន​ដុល្លារ​នោះ ​បាន​ទទួល​រង​ការ​រិះគន់​ពី​ការ​ខ្វះ​តម្លាភាពហើយ​ក្រោយ​មក ​តុលាការ​បាន​ចាត់​ទុក​ជា​មោឃៈផែនការ​នោះ។

លោក Adrian Dunn ​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុនគ្រប់​គ្រងវិនិយោគទុន Brooker Dunn Asset Advisory បាន​ប្រាប់​សន្និសីទ​សេដ្ឋកិច្ច​មួយ​ថា ​មនុស្សជា​ច្រើន ​សង្ឃឹម​ថា​ ពួក​យោ​ធា ​នឹង​ធ្វើ​ឲ្យប្រាកដ​ថា មាន​តម្លាភាព​ឡើង​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យគម្រោងនានា។

លោក​និយាយ​ថា៖ «អ្វី​ដែលមនុស្ស​ម្នា​ កំពុង​ដឹង​ខ្លួន​គឺ​ថា​ ​តាម​ពិត​យោធា​ទាំង​នោះ​ ​អាច​មាន​ផែនការ​សមហេតុ​សមផលខ្លះ​សម្រាប់​សេដ្ឋកិច្ច​នោះ ​ហើយ​ថា ​អ្នក​ប្រាកដ​អាច​ចំណាយ​តិច​ជាង​២០ភាគរយ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ហើយ ​ទទួល​បាន​១០​ភាគរយថែម​ទៀត ប្រសិន​បើ​ពួកគេ​មិន​ចំណាយ​៤៥​ភាគរយ​ដើម្បី​សូក​ប៉ាន់​នោះ​ទេ»។

ពួក​យោធា​បាន​ចាត់​ទុក​សេដ្ឋកិច្ចជា​អាទិភាព​បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ឱនភាពសេដ្ឋកិច្ចនៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៤​នៅ​ពេល​ដែល​ទំនុកចិត្ត​ ​បាន​ធ្លាក់​ចុះពេល​ដែល​មានជម្លោះ​ខាង​នយោបាយហើយ​នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

​ក៏​ប៉ុន្តែ ​លោក Korn Chatikavanij ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ក្រោម​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ​និយាយ​ថា ​ការងារ​សំខាន់​របស់​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​មាន​ស្ថេរភាព​ខាង​នយោបាយជា​ជាង​សេដ្ឋកិច្ច​ ​មុន​ពេល​ការ​បោះឆ្នោត​ទូទៅ​មួយ។

លោក​អតីត​រដ្ឋមន្ត្រី​ពន្យល់​ថា៖ «មាន​ការ​ប៉ុនប៉ង​យ៉ាង​ធំ​ទាំង​វិស័យ​ឯកជននិង​អ្នក​ដែល​កាន់​អំណាចដើម្បី​ព្យាយាមជំរុញ​ឲ្យ​ប្រភេទ​គម្រោង​ធំ​ទាំង​នេះ​ជោគជ័យ។ នេះ​ជា​ការណ៍​ល្អ ក៏ប៉ុន្តែ ​ខ្ញុំ​គិត​ថា ​វា​មិន​មែន​ជា​ការ​ប្រើ​ប្រាស់ពេល​វេលា​របស់​ពួកគេ​ប្រកប​ដោយ​ផ្លែ​ផ្កា​នោះ​ទេ។ ​ខ្ញុំ​មិន​គិត​ថា ​ការងារ​របស់​ពួកគេ​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​ខាង​សេដ្ឋកិច្ច​ទេ ការងារ​របស់​ពួក​គេ​ត្រូវ​កែតម្រូវ​ប្រព័ន្ធ​នយោបាយដែល​មិន​មាន​ដំណើរការ»។

ក៏​ប៉ុន្តែ ​យោធា​កំពុង​ជំរុញឲ្យ​មាន​ការ​ចំណាយ​រួម​ទាំង​ផែនការ​ការ​ទិញ​ក្បាល​រថភ្លើង​ថ្មី​ ការ​កែ​លម្អផ្លូវ​ជាតិ Highway ​ហើយ​នឹង​ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ដើរ​ដោយ​អគ្គីសនីនៅ​ក្នុង​រាជធានី​បាងកក​ផង៕

ប្រែសម្រួល​ដោយ​ ​ជឹង ​ប៉ូជីន

XS
SM
MD
LG