ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​ថៃ​ជួប​ប្រទះ​ការលំបាក​នៅពេល​ជំងឺកូវីដ១៩ ​ផ្ទុះ​ឡើង​លើក​ទី២


សមាជិកកងយោធាថៃម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលារៀនមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
សមាជិកកងយោធាថៃម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលារៀនមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ប្រទេស​ថៃ សង្ឃឹម​ថា ​ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវ​ភាព​ធូរស្រាល​ដល់​សេដ្ឋកិច្ច​ដែល​ជួប​ការលំបាក​របស់​ខ្លួន។ ក៏ប៉ុន្តែ ការផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណាលើក​ទី២ បាន​ធ្វើ​ឲ្យ​ព្រះរាជា​ណាចក្រ​ថៃ​ជួប​ប្រទះ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរឡើង។

ផ្លូវ​នានា​កម្រ​មាន​មនុស្ស​ដើរ​ អាជីវកម្ម​ត្រូវ​បាន​គេបោះបង់ចោល​ ហើយ​មនុស្ស​រាប់​លាន​នាក់​ប្រឹងប្រែង​ស្វែង​រក​ប្រាក់​ចំណូល។

ថៃ​ដែល​ជា​សង្គម​មួយ​ដែល​មិន​មាន​ភាពស្មើគ្នា​យ៉ាង​ខ្លាំង​បំផុត​នៅ​តំបន់​អាស៊ី ហាក់​ដូចជា​បាន​ត្រួតត្រា​វីរុស​នោះ​បាន​ ដោយ​មាន​ករណីឆ្លង​តែ​បន្តិចបន្តួច បើ​ប្រៀប​ជាមួយ​ប្រទេស​ផ្សេងទៀត ដែល​រងការប៉ះពាល់​យ៉ាងខ្លាំង។

ក៏ប៉ុន្តែ ការផ្ទុះ​ឡើង​នូវ​វីរុស​នោះ ត្រូវ​បាន​គេស្តី​បន្ទោស​លើ​កម្មករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា ​ដែល​ត្រូវ​បាន​ពួក​មន្ត្រី​ថៃរត់ពន្ធ​ឆ្លងកាត់​ព្រំ​ដែន​ និង​ទីកន្លែង​លេង​ល្បែង​ស៊ីសង​ខុសច្បាប់ បាន​នាំ​ឲ្យមាន​ការ​រាតត្បាត​ឡើង​វិញ។ ចាប់តាំង​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ​ មក មាន​ការឆ្លង​ ១ ម៉ឺន​ ២ ពាន់​ករណី​ ដែល​មាន​ចំនួន​ច្រើន​ជាង​ ៣ ដង ​លើស​កាលពី​ពេល​មុន។

ក្រុម​មន្ត្រី​សុខាភិបាល​ថៃ រាយការណ៍​ថា មនុស្ស​ ៧៦ ​នាក់ បាន​ស្លាប់​ ចាប់តាំង​វីរុស​កូរ៉ូណា​បាន​កើត​មាន​ឡើង ដែលនេះជា​ចំនួន​តិច​បើប្រៀប​ធៀប​ទៅនឹង​ប្រទេស​នានា ​ដែល​រងការ​ប៉ះពាល់​ខ្លាំង​បំផុត ក៏ប៉ុន្តែ​ល្មម​គ្រប់​គ្រាន់​ក្នុងការបង្ខំឲ្យ​រដ្ឋាភិបាលថៃ​បិទ​រង្គសាល​និង​កន្លែង​ម៉ាស្សា និង​ដាក់​ការកម្រិត​ម៉ោង​បើក​របស់​ភោជនីយដ្ឋាន​ ដើម្បី​បញ្ឈប់​ការរាលដាល​នេះ។

ការណ៍​នេះ​បានដាក់​បន្ទុក​ថែម​ទៀតលើ​វិស័យ​ទេសចរណ៍​ដែលស្ទើតែ​ដួលរលំ​ទាំង​ស្រុង​ ដែល​បាន​រួមវិភាគ​ទាន​ជាប្រាក់​ចំនួន ​៦០ ​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​ថៃ​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​សារ​ការរឹតត្បិត​ការធ្វើ​ដំណើរ​ និង​ការតម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡឺស័ក​ចំនួន​ ២ សប្តាហ៍។

មនុស្ស​រាប់​លាន​នាក់​ថែម​ទៀត​បាន​បាត់​ការងារ​រាប់​តាំង​ពី​អ្នក​លក់​ដូរ​កំប៉ិក​កំប៉ុកទៅ​ដល់​អ្នក​លក់​ចំណីអាហារ​នៅ​តាម​ផ្លូវ​ ដែល​ពឹង​ផ្អែក​លើ​ពួក​អ្នក​ទេសចរណ៍៕

XS
SM
MD
LG