ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី យីងឡាក់ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ត្រូវ​កងទ័ព​ឃាត់ខ្លួន


អតីត​នាយករដ្ឋមន្ត្រី ​Yingluck Shinawatra ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ បាន​ទៅ​ជួប​មេបញ្ជាការ​កងទ័ព​ថៃ​នៅ​ក្នុង​ទីក្រុង​បាងកក ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រោយ​ពី​លោកស្រី​និង​មន្ត្រី​នយោបាយ​ច្រើន​នាក់ទៀត​ត្រូវ​បាន​កោះ​ហៅ​ទៅ​ជួប​ជាមួយ​មេដឹកនាំ​យោធា​ដែល​គ្រប់គ្រង​ប្រទេស​នេះ។​ កងទ័ព​ថៃ​បាន​កាន់​កាប់​អំណាច​ក្នុង​រដ្ឋប្រហារ​មួយ​ដែល​គ្មាន​ការ​បង្ហូរ​ឈាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​លោក​ឧត្តមសេនីយ៍ ​Prayuth Chan-ocha​បាន​និយាយ​ថា​ សកម្មភាព​នេះ​ធ្វើ​ឡើង​ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​និង​ធ្វើការ​កែទម្រង់​នយោបាយ។​

កងទ័ព​ថៃ​ក៏​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ​ និង​ដាក់​បំរាម​គោចរណ៍​ទូទាំង​ប្រទេស​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៥ព្រឹក​ផង​ដែរ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃសុក្រ​នេះ កងទ័ព​ថៃ​និយាយ​ថា​ មន្ត្រី​សំខាន់ៗ​ចំនួន​១៥៥នាក់ដែល​រួម​មាន​មេដឹកនាំ​រដ្ឋាភិបាលដែល​ចេញ​ពី​តំណែង​ផង​ដែរ ត្រូវ​ហាម​ប្រាម​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​ទេ៕
XS
SM
MD
LG