ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​ម៉ឺន​នាក់ តវ៉ា​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Imran Khan នៅ​ប៉ាគីស្ថាន


ក្រុមអ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ប៉ាគីស្ថាន បាន​ប្រមូលផ្តុំគ្នា​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល នៅ​ទីក្រុង Lahore កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
ក្រុមអ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ប៉ាគីស្ថាន បាន​ប្រមូលផ្តុំគ្នា​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល នៅ​ទីក្រុង Lahore កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

លោក Maulana Fazlur Rehman ប្រធាន​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ប៉ាគីស្ថាន បាន​ព្រមាន​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ និង​យោធា ប្រសិនបើ​យោធា​សម្រេច​បញ្ឈប់​ពួកគេ​ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បច្ចុប្បន្ន។

លោក Rehman បាន​និយាយ​ថា៖ «ចេញ​ពី​ផ្លូវ​របស់​ប្រជាពលរដ្ឋ»។ លោក​បាន​បន្ថែម​ថា លោក​មើល​ឃើញ​ថា ភាព​ច្របូកច្របល់​នឹង​កើតឡើង ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​បន្ត​ដូច​នេះ។

លោក Rehman បាន​ថ្លែង​ដូច្នេះ​ នៅ​ក្នុង​ទីក្រុង Lahore កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទៅកាន់​ក្រុម​អ្នក​ចូលរួម​របស់​ចលនា​ប្រជាធិបតេយ្យ​ប៉ាគីស្ថាន (Pakistan Democratic Movement) ដែលជា​សម្ព័ន្ធភាព​មួយ​ដែល​មាន​គណបក្ស​ប្រឆាំង​ចំនួន ១១ ជា​សមាជិក។

ចលនា​នេះ​ មាន​បំណង​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Imran Khan។ ចលនា​នេះ​បាន​ប្រកាស​ថា ខ្លួន​នឹង​ដើរ​ក្បួន​តវ៉ា​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ ប្រសិនបើ​លោក Khan មិន​ចុះចេញ​ពី​តំណែង​នៅ​ត្រឹម​ចុង​ខែ​មករា​ឆ្នាំ​ក្រោយ​ទេ។

លោក Rehman ដែល​ជា​មេដឹកនាំ​របស់​គណបក្ស​នយោបាយ​ឥស្លាម​ដែល​មាន​ឈ្មោះ​ថា Jamiat e Ulema e Islam គឺ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ តាំងពី​រដ្ឋាភិបាល​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៨ មក។

គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​យោធា​ប៉ាគីស្ថាន និង​ថ្នាក់​ដឹកនាំ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ Inter Services Intelligence ថា​បាន​លួច​បន្លំ​ការ​បោះឆ្នោត​ដើម្បី​តែងតាំង​លោក Khan ជា​នាយករដ្ឋមន្ត្រី៕

XS
SM
MD
LG