ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជឿន​លឿន​ខាង​បច្ចេកវិទ្យា​​គំរាម​កំហែង​ពិភព​ការងារ


អគ្គ​នាយក​នៃ​អង្គការ​ពលកម្ម​ពិភពលោក ILO លោក Guy Ryder ថ្លែង​ទៅ​កាន់​សន្និសីទ​ការងារ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃទី​១០ មិថុនា ២០១៩។
អគ្គ​នាយក​នៃ​អង្គការ​ពលកម្ម​ពិភពលោក ILO លោក Guy Ryder ថ្លែង​ទៅ​កាន់​សន្និសីទ​ការងារ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃទី​១០ មិថុនា ២០១៩។

ការ​ជជែក​ដេញ​ដោល​គ្នា​ខ្លាំង​មួយ​បានធ្វើ​កាល​ពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មិថុនា​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​អំពី​​វិធី​​ដោះស្រាយ​​បញ្ហា​​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​ពលកម្ម។​

ក្នុងឋានៈ​លោក​ជាសហប្រធាន​នៃ​គណៈ​កម្មការ​សាកល​អំពី​អនាគត​ពលកម្ម លោក​ប្រធានាធិបតី​ Cyril Ramaphosa ​នៃ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​បាន​ពិនិត្យ​មើល​បញ្ហា​នេះ​ កាលពី​១៨​ខែ​មុន​នេះ។​ របាយការណ៍​ដែល​គួរ​កត់​សម្គាល់របស់​គណៈ​កម្មការ​នេះ ​ដែល​បានត្រូវ​ចេញផ្សព្វផ្សាយកាល​ពី​ខែ​មករា​ ត្រូវបាន​លើក​យក​ទៅ​ជជែក​ដេញ​ដោល និង​ត្រូវ​ពិចារណា​ ដើម្បី​ធ្វើ​ការ​អនុម័ត​នៅ​ក្នុងសន្និសីទ​នៃ​អង្គការ​ ILO។​

លោក​ Ramaphosa ​បាន​និយាយ​ថា​ ការ​គំរាម​កំហែងដល់​ពលកម្មបាន​ត្រូវ​ដាក់ឱ្យ​មាន​ដោយ​ការ​ជឿន​លឿន​ខាង​បច្ចេកវិទ្យា​ ការលូត​លាស់​នៃ​បច្ចេកវិទ្យា​បញ្ញានិម្មិត ភាព​ស្វ័យ​ប្រវត្តិ និង​បច្ចេកវិទ្យា​រូបយ​ន្ត​តម្រូវ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ ដែល​ផ្តោត​ទៅ​លើ​មនុស្ស។ លោក​បាន​ថ្លែង​ថា ការណ៍​នេះ​មាន​ទាក់​ទិននឹង​ការ​វិនិយោគ​ក្នុង​ពលកម្ម​សមរម្យ​និង​អា​ចគាំទ្រ​បាន។​

​លោក​ថ្លែង​ថា៖ «ក្នុងឋានៈ​ជាប្រទេសក្នុង​ទ្វីប​អាហ្វ្រិក​ យើង​មាន​ការប្តេជ្ញា​ជា​ពិសេស​ថា​ នឹង​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ការ​ធ្វើវិនិយោគ​នេះផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ពួកមនុស្ស​វ័យ​ក្មេង...យុវជនច្រើន​នាក់​នៅ​ក្នុង​ទ្វីប​យើង​គ្មានការ​ងារ​ធ្វើទេ​ ហើយ​ខ្វះ​ការ​ប៉ិន​ប្រសប់​សំខាន់ៗ​ដែល​ទាម​ទារ​ឱ្យ​មាន​ដោយ​កន្លែង​ធ្វើការ​នៅ​ពេល​បច្ចុប្បន្ន ​និងក្នុង​ពេល​អនាគត»។

អគ្គ​នាយក​នៃ​អង្គការ​ពលកម្ម​ពិភពលោក ILO លោក Guy Ryder ថ្លែង​ទៅ​កាន់​សន្និសីទ​ការងារ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃទី​១០ មិថុនា ២០១៩។
អគ្គ​នាយក​នៃ​អង្គការ​ពលកម្ម​ពិភពលោក ILO លោក Guy Ryder ថ្លែង​ទៅ​កាន់​សន្និសីទ​ការងារ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃទី​១០ មិថុនា ២០១៩។

គណៈ​កម្មការ​នេះ​ស្នើ​ការ​ធានារ៉ាប់រង​ពលកម្ម​សាកល​មួយ ​ដែល​មានរួម​បញ្ចូល​សិទ្ធិ​ខាង​ការ​រៀន​សូត្រ​មួយ​ជីវិត ​និង​ការ​ហ្វឹកហ្វឺនខាងការ​ប៉ិន​ប្រសព្វ។​ លោក Dmitry Medvedev ​នាយក​រដ្ឋមន្ត្រី​នៃសហព័ន្ធ​រុស្សី​ មាន​ការ​យល់​ព្រម​ជា​ទូទៅ​ជាមួយអនុសាសន៍នៃ​គណៈ​កម្មការ​នេះ។​

ក៏​ប៉ុន្តែ ​លោក​បាន​ព្រមាន​អំពី​ការ​គំរាម​កំហែង​ឯ​ទៀតៗ​ដល់​ពលកម្ម​ និង​ស្ថិរភាព​សេដ្ឋកិច្ច​សាកល។​ លោក​បាន​និយាយ​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​ម្នាក់។

លោក​ថ្លែង​ថា៖ «យើងរស់នៅ​ក្នុង​ពិភពលោក​មួយ​មាន​សាកលភាវូបនីយកម្ម​ និង​និយតកម្ម​នៃ​ទំនាក់​ទំនង​ខាង​ពលកម្ម​ ត្រូវ​ការ​ឱ្យ​មានគោលការណ៍​ដូច​គ្នា​និង​ស្មើគ្នា​ខ្លះ..​.ហើយ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ខុស​ច្បាប់ ការ​ការពារ​ផលិតកម្ម​ក្នុង​ប្រទេស សង្គ្រាម​ពាណិជ្ជកម្ម ​និង​របាំង​សិប្បនិម្មិត​ឯទៀតៗ​ មាន​ផល​ប៉ះពាល់អវិជ្ជមាន​ ក្នុង​ចំណោម​អ្វី​ឯទៀតៗដល់​ផ្សារ​ការងារ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​អស់​ជាទូទៅ»។

លោកស្រី​អធិការបតី​ Angela Merkel ​នៃ​ប្រទេស​អាល្លឺម៉ង់​ សរសើរ​អង្គការ​ពលកម្ម​ពិភព​លោក​អំពី​ការងារ​ដែល​អង្គការ​នេះ​បាន​ធ្វើ​ក្នុង​រយៈពេល​ជាង​ ១០០​ឆ្នាំ​កន្លង​ទៅ​នេះ​ ក្នុងការ​ខិត​ខំព្យាយាម​ធ្វើ​ពិភព​ពលកម្ម​ឱ្យ​ទៅជា​កន្លែង​មួយមាន​យុត្តិធម៌​ជាង​មុន។​ ក៏​ប៉ុន្តែ​ លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ​មាន​កិច្ចការ​ច្រើន​ត្រូវ​ធ្វើ​ថែម​ទៀត ​ដើម្បី​បង្កើត​ស្ថានភាព​ការងារ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា។​

លោកស្រី​ Merkel ​បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ម្នាក់​ថា៖

«នៅ​ក្នុង​ពិភព​លោកនេះ​ដែល​មាន​ការ​រួម​បញ្ចូល​គ្នា​ និងការ​ភ្ជាប់​ការ​ទាក់​ទង​គ្នា​ជិត​ស្និទ្ធ​ យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ច្រើន​ជាង​មុន ​ដើម្បី​កែប្រែ​ការលូត​លាស់​សេដ្ឋកិច្ចឱ្យ​ទៅ​ជា​ការ​ជឿន​លឿន​ខាង​សង្គម ​ដែល​នៅ​ក្នុង​នោះ​មនុស្ស​គ្រប់គ្នា​ចូល​រួម​ផង​ដែរ​...វា​ហាក់​ដូចជា​មាន​និន្នាការ​បញ្ច្រាស​មួយ។ សាកល​ភាវូប​នីយកម្ម​បាន​បង្កើត​ឱ្យ​មាន​មនុស្ស​សម្បូរ​ធនធាន​ច្រើន​នាក់​ណាស់ ​ក៏​ប៉ុន្តែ​អយុត្តិធម៌​ក្នុង​សង្គម​ និង​ភាព​មិន​ស្រប​គ្នា​ដោយអន្លើ​ហាក់​ដូចជា​មាន​ខ្លាំង​ឡើងៗ»។

លោកស្រី​ Merkel​ បាន​មាន​ប្រសាសន៍​ថា ​មាន​វិធី​ជា​ច្រើន​នាំ​ទៅ​កាន់​គោលដៅ​នៃ​ស្ថានភាព​ការងារ​សមរម្យ​សម្រាប់​ឱ្យ​មាន​ជីវភាព​ល្អ ​ក៏ប៉ុន្តែ​មាន​មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ផាត់​ចេញពី​ស្ថានភាព​ទាំង​នេះ។ ​លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ មាន​កិច្ចការ​ច្រើន​ដែល​អង្គការ​ ILO ​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ​ខាង​មុខ៕

XS
SM
MD
LG