ទស្សនាវដ្តី Time បានជ្រើសរើសកញ្ញា Taylor Swift ជាមនុស្សប្រចាំឆ្នាំ២០២៣ របស់ខ្លួន។ កញ្ញា Taylor Swift ត្រូវបានជ្រើសរើសចេញពីអ្នកប្រកួតផ្តាច់ព្រាត់ដែលរួមមាន Barbie ព្រះមហាក្សត្រCharles ទីIIIនិងនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman និងអ្នកផ្សេងៗទៀត។
ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣របស់ កញ្ញា Taylor Swift រួមមានការប្រគុំតន្ត្រីនិងខ្សែភាពយន្តតន្ត្រី Eras Tour ដ៏ពេញនិយម ការចេញអាល់ប៊ុមឈ្មោះថា «ឆ្នាំ១៩៨៩» ដែលកញ្ញាថតឡើងវិញ ហើយនឹងទំនាក់ទំនងជាមួយកីឡាករបាល់អោបអាមេរិកាំងលោក Travis Kelce នៃក្រុម Kansas City Chiefs ដែលត្រូវបានគេតាមដានយ៉ាងជិតស្និត។
កញ្ញា Taylor Swift ថែមទាំងជាមុខវិទ្យាសម្រាប់ថ្នាក់សិក្សានៅមហាវិទ្យាល័យជាច្រើនទៀតផង។
ទស្សនាវដ្តី Timeបាននិយាយអំពីការជ្រើសរើសកញ្ញា Taylor Swift ថា«ស្របពេលដែលប្រជាប្រិយភាពរបស់កញ្ញាបានរីកកាន់តែធំឡើងរាប់ទសវត្សរ៍ នេះគឺជាឆ្នាំដែលកញ្ញា Taylor Swift វ័យ៣៣ឆ្នាំ បានទទួលជោគជ័យដ៏ខ្លាំងក្លាទាំងផ្នែកសិល្បៈនិងពាណិជ្ជកម្ម រហូតដល់ការបញ្ចេញថាមពលនៃកម្លាំងប្រវត្តិសាស្ត្រមួយ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជាមនុស្សប្រចាំឆ្នាំ២០២២របស់ទស្សនាវដ្តី Time។
ទស្សនាវដ្តី Time ជាទស្សនាវដ្តីព័ត៌មានទូទៅប្រចាំសប្តាហ៍ដ៏ល្បីល្បាញបំផុតរបស់អាមេរិក៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន