ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ចរចា​ស្តី​ពី​ដំណើរការ​សន្តិភាព​​អាហ្វហ្គានីស្ថាន នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​


លោក​ Ahmad Fahim Hakim ខាងឆ្វេង ដែល​ជាសមាជិក​ម្នាក់​នៃ​ Afghan People's Dialogue លើសេចក្តី​ផ្តួចផ្តើម​សន្តិភាព​ដែល​បាន​លើកឡើងក្នុង​សន្និសិទ​សារព័ត៌មាននៅ ​Kabul ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃ​សៅរ៍ ៩​មករា​ ឆ្នាំ​២០១៦
លោក​ Ahmad Fahim Hakim ខាងឆ្វេង ដែល​ជាសមាជិក​ម្នាក់​នៃ​ Afghan People's Dialogue លើសេចក្តី​ផ្តួចផ្តើម​សន្តិភាព​ដែល​បាន​លើកឡើងក្នុង​សន្និសិទ​សារព័ត៌មាននៅ ​Kabul ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃ​សៅរ៍ ៩​មករា​ ឆ្នាំ​២០១៦

ប្រទេស​ប៉ាគីស្ថាន​ គ្រោងធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​បួន​ភាគីនៅ​ថ្ងៃ​ច័ន្ទនេះ ស្តីពីការ​សើរើ​ឡើង​វិញ​នូវដំណើរ​ការ​សន្តិភាព​អាហ្វហ្គានីស្ថាន។ កិច្ច​ចរចា​នេះ នឹង​រួម​បញ្ចូល​ភាគី អាហ្វហ្គានីស្ថាន ចិន​និង​សហរដ្ឋ​អាមេរិក។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន ​លោក Ahmad Shekib Mostaghni បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា កិច្ច​ប្រជុំ​អ្នក​តំណាង​ក្នុង​ទីក្រុងIslamabad នោះ នឹង​ពិភាក្សា​អំពី «ផែន​ទី​បង្ហាញ​ផ្លូវ​ ដើម្បី​កិច្ច​ចរចា​សន្តិភាព​មួយ»។

កិច្ច​ពិភាក្សា​នោះ បាន​ទទួល​ការ​ព្រមព្រៀង​គ្នា ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​របស់​មេបញ្ជាការ​កងទ័ព​ប៉ាគីស្ថាន គឺ​លោក ឧត្ដមសេនីយ៍Raheel Sharif ទៅ​កាន់​ទីក្រុងKabul នៃ​ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

​គេ​ជឿ​ថា ប្រទេស​ប៉ាគីស្ថាន មាន​ឥទ្ធិពល​លើ​ក្រុម​តាលីបង់ ប៉ុន្តែ ទំនាក់​ទំនង​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន មាន​សភាព​តានតឹង​ក្នុង​រយៈពេល​ប៉ុន្មានខែ​ថ្មីៗ​នេះ។​

ប្រទេស​ទាំង​ពីរ បាន​ចោទ​គ្នា​ទៅវិញ​ទៅ​មក​ជាយូរ​យារ​ណាស់​មក​ហើយ​ ថា​ម្ខាង​ទៀត​ជា​អ្នក​គាំទ្រ​ក្រុម​តាលីបង់​និង​កង​ជីវពល​ផ្សេងៗ​ទៀត ដែល​កំពុង​ប្រតិបត្តិការ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​គេ​អាច​លួច​ចេញ​ចូល​បានរវាង​ប្រទេស​ទាំងពីរ។

គេ​ជឿ​ជាទូទៅ​ថា មេដឹកនាំ​ក្រុម​តាលីបង់ មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​នានា​របស់​ប៉ាគីស្ថាន ដោយ​រួម​ទាំង​ទីក្រុង Quetta និងPeshawar ដែល​នៅ​ក្បែរ​ព្រំដែន​អាហ្វហ្គានីស្ថាន ផងដែរ៕

XS
SM
MD
LG