ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលី​បាន​មាន​សុទិដ្ឋិនិយម​អំពី​កិច្ច​ចរចា​​សន្តិភាព​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (ស្ដាំ) និង​លោក Zalmay Khalilzad ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចចរចា​សន្តិភាព​​អាហ្វហ្គានីស្ថាន ជួប​គ្នា​នៅ​ទីក្រុង​កាប៊ុល។
រូបឯកសារ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (ស្ដាំ) និង​លោក Zalmay Khalilzad ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចចរចា​សន្តិភាព​​អាហ្វហ្គានីស្ថាន ជួប​គ្នា​នៅ​ទីក្រុង​កាប៊ុល។

លោក ​Zalmay Khalilzad ​អ្នក​តំណាង​ពិសេស​របស់​អាមេរិក​សម្រាប់​ការ​ផ្សះផ្សា​អាហ្វហ្គានីស្ថាន​ បាន​រៀប​ចំកិច្ច​ពិភាក្សា​មួយ​ផ្សេង​ទៀត​ជាមួយ​ក្រុមមន្រ្តី​តាលីបាន​ (Taliban) ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសកាតា ​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​ដែលចរចា​អំពី​សង្គ្រាម​រយៈ​ពេល​១៧​ឆ្នាំ។​

ប្រភព​ព័ត៌មាន​របស់​តាលីបានជាច្រើន​បាន​និយាយ​កាល​ពីថ្ងៃ​សៅរ៍​ថា​ កិច្ច​ប្រជុំ​៣​ថ្ងៃ​របស់​លោក ​Khalilzad ​ជាមួយ​ក្រុម​បះបោរ​ឥស្លាម​បាន​បញ្ចប់​កាល​ពីថ្ងៃ​សុក ហើយ​ភាគី​ទាំង​ពីរ​មាន​សុទិដ្ឋិ​និយម​អំពី​ដំណើរការ​ចរចា។​ ភាគី​ទាំង​សង​ខាង​មិន​បាន​បញ្ជាក់​ជា​ផ្លូវការ​ ហើយ​ក៏​មិន​បាន​ចេញ​ផ្សាយ​ព័ត៌មាន​លម្អិត​នៃ​កិច្ច​ចរចា​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​ដូហា​ រដ្ឋធានី​នៃ​ប្រទេសកាតា ដែល​មាន​ការិយាល័យ​ដែល​គេហៅ​ថា​ «ការិយាល័យ​នយោបាយ»​ របស់ពួក​តាលីបាន ​អាហ្វហ្គានីស្ថាន។ ​

នេះ​គឺជា​ទំនាក់​ទំនងលើក​ទីពីរ​របស់​លោក​ Khalilzad ជាមួយ​ពួក​តាលីបាន​ ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​មក​នេះ។ ​រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ​ បាន​តែង​តាំង​លោក ​Khalilzad ​ឱ្យ​ទៅ​ដឹក​នាំ​ការិយាល័យ​នេះ​នៅ​កាល​ពី​ខែ​កញ្ញា​ ដោយ​មានគោល​ដៅ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​ក្រុម​បះបោរ​ទៅ​កាន់​តុ​ចរចា។ ​ប្រភព​ព័ត៌មាន​មាន​ពី​ក្រុម​បះ​បោរ​បាន​កត់​សម្គាល់​ថា ​លោក​ Mullah Fazal ​និង ​Mullah Khairkhaw ​អតីត​អ្នក​ទោស​គុក ​Guantanamo​ ក៏​បាន​ចូល​រួម​ជាមួយ​គណៈ​ប្រតិភូ​ តាលីបាន​ ​នៅ​ក្នុង​កិច្ច​ចរចា​ជាមួយ​អាមេរិក​ផងដែរ។ ​

ពួក តាលីបាន​និយាយ​ថា ​ដំណើរ​ការ​ចរចា​របស់​គេ​ជាមួយ​មន្ត្រី​វ៉ាស៊ីនតោន​គឺ​សំដៅ​កំណត់​ពេល​វេលា​សម្រាប់​ការ​ដក​កងទ័ព​អាមេរិក​និង​កងទ័ព​អូតង់ចេញ​ពី​អាហ្វហ្គានីស្ថាន​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ចរចា​ផ្ទៃ​ក្នុង​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG