លោកស្រីប្រធានាធិបតីតៃវ៉ាន់បានមកដល់ទីក្រុង Houston រដ្ឋ Texasនៅថ្ងៃសៅរ៍នេះម៉ោងនៅក្នុងសហរដ្ឋអាមេរិក មុនបន្តដំណើរទៅកាន់តំបន់អាមេរិកកណ្តាល។
លោកស្រីប្រធានាធិបតី Tsai Ing-wen នឹងមិនជួបជាមួយលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ឬក្រុមមន្ត្រីណាម្នាក់របស់លោកនោះទេ នេះបើតាមការឲ្យដឹងរបស់ក្រុមរៀបចំការផ្ទេរតំណែងរបស់លោក បើទោះបីជាអ្នកទាំងពីរធ្លាប់និយាយទូរស័ព្ទជាមួយគ្នាកាលពីខែមុនដែលបានបង្កការភ្ញាក់ផ្អើលក៏ដោយ។
លោកស្រី Tsai មិនបាននិយាយថាលោកស្រីនឹងទាក់ទងជាមួយអ្នកណាក្នុងអំឡុងពេលដែលលោកស្រីស្ថិតនៅក្នុងទីក្រុង Houston រយៈពេលប្រហែលមួយថ្ងៃមុននឹងលោកស្រីបន្តដំណើរទៅកាន់តំបន់អាមេរិកកណ្តាល ហើយលោកស្រីក៏មិនបានថ្លែងឲ្យដឹងថាលោកស្រីនឹងទាក់ទងជាមួយអ្នកណាក្នុងអំឡុងពេលដែលលោកស្រីស្ថិតនៅក្នុងទីក្រុង San Francisco តាមផ្លូវដែលលោកស្រីត្រូវធ្វើដំណើរឆ្លងកាត់ពេលលោកស្រីត្រឡប់ទៅកោះតៃវ៉ាន់វិញ។
ការធ្វើដំណើរនេះ ដែលត្រូវបានតៃវ៉ាន់មើលឃើញថាជាការសាកល្បងទៅលើស្ថិរភាពនៅកោះតៃវ៉ាន់ ប៉ុន្តែជាទំនាក់ទំនងការបរទេសដ៏ផុយស្រួយនៅក្នុងទ្វីបអាមេរិកទាំងពីរនោះ បានទាក់ទាញចំណាប់អារម្មណ៍របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានធ្វើការតវ៉ាទៅលើការដែលលោកស្រី Tsai ឈប់សំចតនៅអាមេរិក ហើយរដ្ឋាភិបាលក្រុងប៉េកាំងក៏ត្រូវបានគេរំពឹងថានឹងមានប្រតិកម្មប្រសិនបើលោកស្រី Tsai បង្ហាញសញ្ញាថ្មីថាលោកស្រីជិតស្និតជាមួយលោក Trump។
លោកស្រី Tsai នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស Hondoras ប្រទេស Nicaragua ប្រទេស Guatemala និងប្រទេស El Salvador ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃរបស់លោកស្រី៕